Joy កាត់តាម Jennie ហ៊ានថតម៉ូតស៊ិចស៊ីយ៉ាងនេះ - TrueID

Joy កាត់តាម Jennie ហ៊ានថតម៉ូតស៊ិចស៊ីយ៉ាងនេះ

March 29, 2022

កម្សាន្ត៖ ថ្មីៗនេះ Joy សមាជិក Red Velvet បានធ្វើឲ្យហ្វេនៗចំហមាត់គ្រប់គ្នាពេញបណ្ដាញសង្គម ដោយនាងបានថតម៉ូតឲ្យសម្លៀកបំពាក់ម៉ាក Calvin Klein។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ ស្ទាយ៍ថតរបស់នាង ស៊ិចស៊ី ទាក់ភ្នែកជាខ្លាំង ឃើញហើយមើលចង់ភ្លឹក។

Joy
Joy

ជាមួយគ្នានេះដែរ តារាចម្រៀងស្រីរូបនេះ តាមតែហ្វេនដឹង វាជាលើកដំបូងដែលនាងហ៊ានថតរូបបញ្ចេញម៉ាកខោក្នុងឲ្យប្រ៊េនមួយនេះ។ មិនតែប៉ុណ្ណោះ បើមើលទៅតាមស្ទាយ៍ស៊ិចស៊ីបែបនេះ នាងហាក់ដូចជាស្រដៀង Jennie ដែលធ្លាប់ថតស្លៀកខោអាវក្នុង ម៉ាកតែមួយនេះ។

Joy
Joy

បើងាកទៅមើលសម្រស់របស់ Joy វិញ នាងពិតជាមានមន្ដស្នេហ៍ទាក់ទាញមិនធម្មតានោះទេ។ បើទោះជានាងថតស្ទាយ៍អ្វីក៏ដោយ ក៏មើលទៅឃើញទាក់ទាញជានិច្ច៕

ប្រភពKStarLive

Joy
Joy
Joy
Joy
ទាក់ទងជាមួយ:
តារាកូរ៉េរូបភាព
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...