ឃើញសម្រស់ចឹង Kwan បញ្ជាក់ពីមុខធម្មជាតិ គ្មានការកែ.កុ.ន អ្វីទាំងអស់ - TrueID

ឃើញសម្រស់ចឹង Kwan បញ្ជាក់ពីមុខធម្មជាតិ គ្មានការកែ.កុ.ន អ្វីទាំងអស់

December 16, 2022

ថៃ៖ អាចនិយាយបានថា Kwan Usamanee គឺជាតារាស្រីមួយរូប ដែលតែងតែត្រូវបានមនុស្សជាច្រើន ចង់ដឹងបំផុតអំពីអាថ៌កំបាំងនៃការថែរក្សាស្បែក ព្រោះតែមានភាពល្បីពី ស្បែកសស្អាត រលោង ជាពិសេសមុខមាត់ ដែលតែងតែមើលទៅល្អឥតខ្ចោះ មិនថាមុខទទេ ឬផាត់មុខនោះឡើយ រហូតដល់មានពេលខ្លះ រូបនាងក៏ត្រូវបានគេសង្ស័យពីការកែកុន ទៀតផង។  

យ៉ាងណាមិញ កាលពីថ្មីៗនេះ តារាស្រី Kwan Usamanee ក៏បានចេញផ្តល់បទសម្ភាសន៍ អំពីគន្លឹះថែរក្សាខ្លួនឯង ដោយបានលើកឡើងថា ខ្លួនគឺជាមនុស្សដែលមានស្បែកងាយប្រតិកម្ម។ ដូច្នេះ​ហើយ​នាងក៏​ត្រូវ​មើល​ថែ​ខ្លួន​ឯង​តាំង​ពី​នៅ​ក្មេងៗ ផងដែរ។

លើសពីនេះ តារាស្រី Kwan ក៏បានបន្តបង្ហើបថា នាងត្រូវថែរក្សាស្បែកមុខ ជាមួយវេជ្ជបណ្ឌិតផ្ទាល់ខ្លួន និងមាន​ការ​ព្យាបាល​ដោយ​ឡាស៊ែរ​។​ ហើយនៅ​អាយុ​៣៤​ឆ្នាំនេះ នាងក៏នៅតែមើល​ថែ​ខ្លួន​ឯង​បន្ថែម​ទៀត ប៉ុន្តែតារាស្រីរូបនេះ ក៏បានបញ្ជាក់យ៉ាងច្បាស់ៗថា មិនមានប្រើសារធាតុ Fillers និង Botox ទេ ដោយភាពតឹងណែនបែបនោះ គឺដោយធម្មជាតិ ដែលបានមកពីឪពុកម្តាយទាំងស្រុងតែម្ដង៕

ប្រភព៖ Kapook

សូមទស្សនារូបភាពខាងក្រោម៖ 

Kwan
Kwan
Kwan
Kwan
Kwan
Kwan
Kwan
Kwan
Kwan
Kwan
Kwan
Kwan
ទាក់ទងជាមួយ:
តារាថៃ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...