រាជធានីភ្នំពេញ ៖ ក្រោយរីករាយនឹង ជីវិត២នាក់ម្តាយកូនអស់ច្រើនឆ្នាំហើយនោះចុងក្រោយ តារាសម្តែង លី ច័ន្ទសីហា សម្រេចចិត្តដឹកដៃគូស្នេហ៍អ្នកជំនួញ ស្គាល់ចិត្តថ្លើមគ្នាច្រើនឆ្នាំ ចូលរោងភ្ជាប់ពាក្យកាលពីប៉ុន្មានថ្ងៃមុននេះមានវត្តមានរបស់តារាខ្មែរ ចូលរួមយ៉ាងកុះករ។
តួយ៉ាង រូបថតPre-Engagement របស់តារាស្រីរូបនេះ និងគូដណ្តឹង ជះចំហាយកក់ក្តៅជាខ្លាំង ពិសេសជាមួយនឹងវត្តមានកូនស្រីតែម្នាក់របស់ខ្លួន ក្លាយជារូបភាពគ្រួសារពេញលេញ មានសុភមង្គលខ្លាំង ធ្វើឲ្យហ្វេនៗនាំគ្នាអបអរសាទរគ្រប់ៗគ្នា។
ទន្ទឹមនឹងនោះ ក្រោយស្ងាត់ៗដើរចូលរោងភ្ជាប់ពាក្យតារាស្រី លី ច័ន្ទសីហា បោះសម្តីយ៉ាងដូច្នេះទៅកាន់អ្នកពេបជ្រាយខ្លួនកន្លងមកថា ៖