ពិតមែន? ​Bvlgari ជះលុយ ជាង៧លានដុល្លារឲ្យ Lisa វែកសក់ អត់ដាក់សក់សេះ - TrueID

ពិតមែន? ​Bvlgari ជះលុយ ជាង៧លានដុល្លារឲ្យ Lisa វែកសក់ អត់ដាក់សក់សេះ

June 8, 2022

បារាំង៖ កាល​ពី​ថ្ងៃ​ទី ៦ ខែ​មិថុនា Lisa សមាជិក​ក្រុម BLACKPINK បាន​ចូល​រួម​កម្មវិធី​ប្រេ៊ន គ្រឿង​អលង្ការ​របស់ Bvlgari នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង ដោយគេត្រូវបានគេមើលឃើញថា ទទួលបានការចាប់អារម្មណ៍ពីសារព័ត៌មាន រួមជាមួយនឹងតារាស្រី Anne Hathaway និង Priyanka Chopra ដែលតំណាងឱ្យម៉ាកគ្រឿងអលង្ការប្រណីតជាឯកអគ្គរដ្ឋទូតសកលដូចគ្នា។

ព្រឹត្តិការណ៍នេះបានក្លាយជាប្រធានបទដ៏ក្តៅគគុកនៅក្នុងប្រព័ន្ធផ្សព្វផ្សាយកូរ៉េ និងក្នុងចំណោមអ្នកនិយមលេងអ៉ីនធឺណែតកូរ៉េផងដែរ ហើយប្រធានបទមួយក្នុងចំណោមប្រធានបទដែលត្រូវបានពិភាក្សាច្រើនបំផុតពីការបង្ហាញខ្លួនចុងក្រោយរបស់ Lisa គឺ «នាងគ្មានសក់សេះ» ។

យ៉ាងណាមិញ ចាប់តាំងពីការបង្ហាញខ្លួនលើកដំបូងរបស់នាង សក់សេះ Lisa  គឺជាផ្នែកមួយនៃ «អត្តសញ្ញាណ» របស់នាង។ ដោយកាលពីមុន ក្នុងអំឡុងពេលបង្ហាញខ្លួនជាភ្ញៀវកិត្តិយសក្នុងកម្មវិធី «Knowing Brothers» របស់ JTBC រូបនាង ក៏បានបញ្ជាក់ផងដែរថា នាងនឹងពិចារណា លើកសក់សេះ ក៏វែកចំហៀង លេចថ្ងាស របស់នាងសម្រាប់កិច្ចព្រមព្រៀងផ្សាយពាណិជ្ជកម្ម ប្រសិនបើនាងត្រូវបាន លុយយ៉ាងហោចណាស់ ១០ ពាន់លានវ៉ុន (ប្រហែល ៨ លានដុល្លារ) ។

ដោយនឹកឃើញបែបនេះ ត្រូវបានអ្នកលេងអ៉ឺនធឺណែតជាច្រើន បានលើកឡើងចោតសួរថា តើពិតមែនឬទេ ឬក៏ ប្រេ៊ន Bvlgari សុខចិត្ត ចំណាយលុយច្រើនយ៉ាង ដើម្បី Lisa ចូលរួម កម្មវិធីរបស់ខ្លួន ដែលឲ្យតារាស្រីរូបនេះ អត់ដាក់សក់សេះ វែកចំហៀងទៅវិញ?

ប្រភព៖ Allkpop

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
ទាក់ទងជាមួយ:
តារាកូរ៉េ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...