ភ្នំពេញ៖ ដូចដែលប្រិយមិត្តដែលជាអ្នកនិយមលេងបណ្ដាញសង្គម និងបណ្ដាអ្នកគាំទ្រតារាសម្ដែង លី ម៉ៃកូ ច្បាស់ជាធ្លាប់ទទួលជ្រាបរួចមកហើយថា កាលពីជាង ៥ខែមុន ម្ដាយបង្កើតរបស់តារារូបនេះបានទទួលមរណភាព ដែលធ្វើឲ្យគ្រប់គ្នាមានក្ដីអាណិត និងបានផ្ញើពាក្យចូលរួមរំលែកទុក្ខជាហូរហែ។
ជាមួយគ្នានេះផងដែរ មកដល់ពេលថ្មីៗនេះ ស្របពេលទិវាគុណម្ដាយដែលនឹងខិតជិតមកដល់នាពេលឆាប់ៗនេះ ម៉ៃកូ ក៏បានទៅធ្វើកម្មវិធីសម្ភាសន៍មួយ។
ដោយក្នុងនោះ កម្មវិធីបានតម្រូវឲ្យតារារូបនេះ មានពាក្យពេចន៍និយាយទៅកាន់ម្ដាយ ប៉ុន្តែយើងក៏ដឹងហើយថា ម៉ៃកូ លែងមានម៉ាក់នៅនិយាយជាមួយទៀតហើយ។ ទើបគេបាន ទូរស័ព្ទទៅមេក្រុមសម្ដែងរបស់គេ នោះគឺ ប៉ីប៉ីឌី រួចហើយ ម៉ៃកូ ក៏បាននិយាយពាក្យក្នុងចិត្តទាំងអួលដើម.កទៅកាន់ ប៉ីប៉ីឌី ព្រោះរូបគេក៏ចាត់ទុក ប៉ីប៉ីឌី ដូចជាម្ដាយយ៉ាងដូច្នោះ។ ចំណុចទាំងនេះហើយ នៅពេលគ្រប់គ្នាដែលជាអ្នកទស្សនាមើលហើយស្ដាប់ហើយ ស្ទើរតែទប់ទឹកភ្នែកមិនបានស្ទើរគ្រប់គ្នា៕
ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖
@beemao20 មើលហើយចង់យំតាម😪
♬ សំឡេងដើម - Yaim Srey mao🍃 ♥️