ភ្នំពេញ៖ គឺជាដំណឹងដ៏រីករាយមួយសម្រាប់ហ្វេនៗជាច្រើន ពីការត្រឡប់មកកាន់មាតុប្រទេសវិញ សម្រាប់Miss Preteen ឃឿន ប៉ូលីកា ដែលទទួលការគ្រងមកុដ Miss Pre Teen Junior World 2023 នៅប្រទេសថៃ កាលពីថ្ងៃ៨ ខែ មករា ឆ្នាំ២០២៣។
ការមកដល់របស់នាង ត្រូវអ្នកគាំទ្រទៅទទួលស្វាគមន៍យ៉ាងកុះករ និងគ្រប់គ្នា បានរៀបចំSuprise ខួបកំណើតនាង នៅខាងមុខព្រលានយន្តហោះថែមទៀតផង ដែលញ៉ាំងកម្មវិធី កាន់តែអធិកអធមយ៉ាងខ្លាំង ផ្អើលអស់គេឯងតែម្តង។
ងាកមកចាប់អារម្មណ៍នឹងស្ទាយ៍តុបតែងខ្លួន ក៏ដូចជាការបញ្ចេញនូវរូបសម្រស់របស់បវរកញ្ញាវ័យក្មេងរូបនេះ ជាមួយនឹងឈុតផ្ទៃមេឃដ៏ទាក់ទាញ រំលេចឲ្យឃើញភាពផូរផង់ ទាំងមុខមាត់និងរូបរាង ព្រមទាំងលាយឡំនឹងស្នាមញញឹមស្រស់បំព្រងទៀតនោះ ជួយឲ្យសម្រស់របស់នាងកាន់តែលេចធ្លោ នៅក្នុងក្រសែភ្នែកទស្សនិកជនជាច្រើន។
បន្ថែមពីនេះ ឃឿន ប៉ូលីកា ក៏បានបង្ហាញរូបភាពជាច្រើន នៅលើបណ្ដាញសង្គម ជាមួយនឹងអ្នកគាំទ្រទាំងឡាយ ដែលបានទៅទទួលរូបនាងយ៉ាងកក់ក្ដៅ ព្រមទាំងបង្ហោះសារអរគុណចំពោះពួកគេ ដែលបានបង្ហាញពីការគាំទ្រ និងផ្ដល់ក្ដីស្រលាញ់ចំពោះនាង ផងដែរ៕
ជាពិសេស កម្មវិធីដ៏អស្ចារ្យបែបនេះ ត្រូវបានបង្កើតឡើង ដោយក្រុមហ៊ុន Mediaload និងរៀបចំពី Dreamteam ផងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖