ឈុតតំណាងជាតិ «ស្គរពីងពាំង» Miss Glam World កម្ពុជា ស្អាតប្រណីត - TrueID

ឈុតតំណាងជាតិ «ស្គរពីងពាំង» Miss Glam World កម្ពុជា ស្អាតប្រណីត

August 22, 2022

ឥណ្ឌា៖ កាលពីថ្ងៃទី ១៩ ខែ សីហា ឆ្នាំ ២០២២ កញ្ញា ស៊ន ថាដាហ្សា បានចេញដំណើរពីកម្ពុជាឆ្ពោះទៅកាន់ប្រទេសឥណ្ឌា ដើម្បីចូលរួមប្រកួត Miss Glam Wolrd។ ដោយបច្ចុប្បន្ននាងកំពុងចូលរួមជាមួយកម្មវិធី ដើម្បីហ្វឹកហាត់ត្រៀមប្រកួត លើឆាកនាពេលឆាប់ៗខាងមុខនេះ។ 

ពិតណាស់ ស្របពេលចញលរួមប្រកួតក្នុងកម្មវិធី Miss Glam World កញ្ញា ស៊ន ថាដាហ្សា បានរៀបចំខ្លួនយ៉ាងសមសួន មើលទៅស្រស់ស្អាតរាល់ថ្ងៃតែម្ដង។ ម្យ៉ាងវិញទៀត ទោះត្រូវផាត់មុខខ្លួនឯងក៏មើលទៅស្អាត ចំណែកសម្លៀកបំពាក់ មានម៉ូតថ្មីប្លែកជានិច្ច គួរឲ្យសរសើរ។

តួយ៉ាង ទន្ទឹមនឹងកំពុងចាំថ្ងៃប្រកួតឈុតតំណាងជាតិ ខិតជិតនឹងមកដល់ ថ្មីៗនេះកញ្ញា ស៊ន ថាដាហ្សា បានបង្ហាញឈុតតំណាងជាតិ ដែលត្រៀមប្រកួតក្នុងកម្មវិធី Miss Glam World 2022។ ដោយឈុតតំណាងជាតិរបស់នាង មានឈ្មោះ « អប្សរស្រីនៃល្ខោនស្បែកធំ» ស្គរពីងពាំងស្គរមួយប្រភេទ មានដងវែង មានគ្រាប់ពីរខាងក្រៅ សម្រាប់គ្រលែង បន្លឺសំនៀង ដែលមានឥទ្ធិពលពីប្រទេសឥណ្ឌា សម្រាប់ប្រគំគ្រលែង ជាពិសេសក្នុងពិធីសាសនាហិណ្ឌូឬក្បួនដង្ហែរព្រះរាជពិធីនានាក្នុងព្រះបរមរាជវាំង។ តាមជំនឿអ្នកភូមិមួយនៅស្រុកសៀមរាប មានការរៀបពិធីបណ្តេញឧបទ្រុបចង្រៃ ដោយប្រគំស្គរនេះ ដើម្បីជាសម្លេងបណ្តញ សភាវៈអាក្រក់និងរឿងអពមង្គល៕ 

សូមទស្សនារូបភាពខាងក្រោម៖

កញ្ញា ស៊ន ថាដាហ្សា 
កញ្ញា ស៊ន ថាដាហ្សា 
កញ្ញា ស៊ន ថាដាហ្សា
កញ្ញា ស៊ន ថាដាហ្សា
កញ្ញា ស៊ន ថាដាហ្សា
កញ្ញា ស៊ន ថាដាហ្សា
កញ្ញា ស៊ន ថាដាហ្សា
កញ្ញា ស៊ន ថាដាហ្សា
កញ្ញា ស៊ន ថាដាហ្សា
កញ្ញា ស៊ន ថាដាហ្សា
កញ្ញា ស៊ន ថាដាហ្សា
កញ្ញា ស៊ន ថាដាហ្សា
កញ្ញា ស៊ន ថាដាហ្សា 
កញ្ញា ស៊ន ថាដាហ្សា 
ទាក់ទងជាមួយ:
តារាខ្មែររូបភាព
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...