កូរ៉េខាងត្បូង៖ ថ្មីៗនេះ ផលិតកម្ម SM Entertainment បានប្រកាសថា អាល់ប៊ុមតូចរបស់ក្រុមក្មេងស្រី aespa បានឈានដល់ការកុម្ម៉ង់ទុកមុន សរុបជាង ១.៦ លានគ្រឿង គិតត្រឹមថ្ងៃទី ៧ ខែកក្កដា។
ជាមួយនឹងចំនួននេះ aespa បានបង្កើតកំណត់ត្រាថ្មីមួយ ដោយក្លាយ ជាអាល់ប៊ុមដែលលក់បានច្រើនជាងគេសម្រាប់ក្រុមនារី ដែលបញ្ជាទិញទុកមុន ក្នុងប្រវត្តិសាស្ត្រវិស័យចម្រៀងកម្សាន្តតន្រ្តីប្រទេសកូរ៉េខាងត្បូង។
នេះអាចចាត់ទុកថាជាសមិទ្ធផលដ៏គួរឲ្យកត់សម្គាល់សម្រាប់ក្រុមចម្រៀងក្មេងស្រីរូបនេហ ដែលកាលពីមុន ក្រុមកូនពៅ SM Entertainment សមាជិក ៤ នាក់ក៏បានទាក់ទាញការចាប់អារម្មណ៍ផងដែរ នៅពេលដែលទទួលបានការបញ្ជាទិញជាមុនចំនួន ១ លានសម្រាប់អាល់ប៊ុម «Girls» ក្នុងរយៈពេលត្រឹមតែ ១ សប្តាហ៍ប៉ុណ្ណោះ។
យ៉ាងណាមិញ ក្រុមដំបូងដែលសម្រេចបានសមិទ្ធិផល អាល់ប៊ុមដែលលក់បានច្រើនជាងគេសម្រាប់ក្រុមនារី គឺ BLACKPINK នៃអាល់ប៊ុម «The Album» ជាមួយនឹងតួលេខ ១.០២៨.៨៨៨ កូពី៕
ប្រភព៖ kbizoom
សូមទស្សនារូបភាពខាងក្រោម៖