តារាមានគុណភាព! វណ្ណដា នឹងចូលរួមសម្តែងកម្មវិធីតន្រ្តីដ៏សែនធំប្រចាំឆ្នាំ នៅប្រទេសថៃចុងឆ្នាំនេះ - TrueID

តារាមានគុណភាព! វណ្ណដា នឹងចូលរួមសម្តែងកម្មវិធីតន្រ្តីដ៏សែនធំប្រចាំឆ្នាំ នៅប្រទេសថៃចុងឆ្នាំនេះ

August 23, 2022

ភ្នំពេញ៖ កាលពីថ្មី ៗនេះ​ យោងតាម​ការបង្ហោះលើទំព័រហ្វេសប៊ុកផ្លូវការ Big Mountain Music Festival បានធ្វើការចែករំលែកទៅនឹង ដំណឹងគួរឲ្យភ្ញាក់ផ្អើលមួយ ដែលតារាចម្រៀងរ៉េប វណ្ណដា នឹងបង្ហាញខ្លួនក្នុងកម្មវិធី មួយនេះ នៅចុងឆ្នាំនេះ ។

ជាមួយគ្នានេះដែរ តាមរយៈប្រភព តារាចម្រៀងវ័យក្មេងរូបនេះ នឹងចូលរួមមហោស្រពតន្រ្តី ដែលត្រូវបានគេរាប់ចូល ជាព្រឹត្តិការណ៍ដ៏ធំបំផុត ដែលធ្វើឡើងនៅ ថ្ងៃទី ១០ ទៅ១១ ខែធ្នូ ឆ្នាំ២០២២ នាពេលខានមុខនេះ។

ទៀតសោត ក្រោយពីបានឃើញបែបនេះ មហាជន ក៏ដូចជា ហ្វេនៗ របស់តារាប្រុសរូបនេះ បានធ្វើការ បញ្ចេញមតិខាងក្រោម ជាមួយនឹងការអបអរ ថែមទាំងបាន លើកឡើងថា រូបលោក មិនត្រឹមតែមានភាពល្បីល្បាញទាំងក្នុងស្រុកនោះទេ ដែលនេះ ជាវត្តមានលើកទី ២ នៅក្រៅស្រុក បន្ទាប់ពីលោក ត្រូវបានអញ្ជើញចូលរួមការប្រគុំតន្រ្តី «មហោស្រពតន្ត្រីអាស៊ាន» ដែលតំណាងឲ្យប្រទេសកម្ពុជា នាខែក្រោយនេះដូចគ្នា៕

សូមទស្សនារូបភាពខាងក្រោម៖

 វណ្ណដា
 វណ្ណដា
សេចក្តីប្រកាស
សេចក្តីប្រកាស
ទាក់ទងជាមួយ:
តារាខ្មែរ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...