កម្សាន្ត ៖ តួស្រីម្នាក់ក្នុងរឿង «Squid Game» Lee Yoo Mi កំពុងងើបមកអង្រួនចិត្តហ្វេនជាថ្មី ខណៈដែលនាងសម្តែងជាតួអង្គខុសគ្នាទាងស្រុងនៅក្នុងរឿង «All of Us are Dead» គួររំលឹកផងដែរថា កាលពីឆ្នាំមុន Lee Yoo Mi បានលេងជាតួ Ji Yeong ហើយវគ្គដែលគ្រប់គ្នាចូលចិត្តបំផុតគឺ ពេលដែលនាងបានបង្កើតមិត្តភាព ជាមួយនឹង Kang Sae Byeok ហើយនៅទីបំផុត ក៏បានលះបង់ខ្លួនឯង ដើម្បីផ្តល់ឱកាសឱ្យមិត្តថ្មីរបស់នាង មានជីវិតទីពីរ។
ក្រោយមក JiYeong គឺជាតួអង្គដែល គ្រប់គ្នាស្រលាញ់បំផុតនៅក្នុងរឿង «SquidGame» ដោយសារតែការលះបង់របស់នាង ប៉ុន្តែ Lee Na Yeon នៅក្នុងរឿងថ្មីនេះ គឺជារឿងខុសគ្នាទាំងស្រុង ដែលនៅក្នុងរឿង «In All of Us are Dead» នេះ Lee YooMi ដើរតួជាសិស្សថ្នាក់ទី ២-៥ ដែលមានទ្រព្យសម្បត្តិ ហើយមានអត្តចរឹតអាត្មានិយមយ៉ាងខ្លាំង។
ក្រោយពេលដែលអ្នកគាំទ្របានទស្សនាឈុតឆាកនេះរួម ពួកគេក៏នាំគ្នាវែកញែកថា Na Yeon និង JiYeong គឺផ្ទុយស្រឡះពីគ្នា ដែលពិបាកនឹងជឿថា នាងអាចសម្តែងជាតួស្រីដែលមានចរិកខុសគ្នាទាំងស្រុងបែបនេះបានធ្វើឲ្យអ្នកគាំទ្រកំពុងសរសើរជំនាញសម្ដែងរបស់ Lee Yoo Mi ខណៈកំពុងជេរ Na Yeon ដែលជាតួអង្គក្នុងរឿងថ្មីរបស់នាងដូចគ្នា៕
Lee Yoo-Mi is talented as hell with a great range, because god damn did I fucking hate Lee Na-yeon in #AllOfUsAreDead pic.twitter.com/cpdvcgivyZ
— TonTon Hates NFTs (@KillerTonTon) January 29, 2022
I really hate this arrogant and selfish Lee Na-yeon... #AllOfUsAreDead pic.twitter.com/Um52TJpkXH
— MM Nolasco (@mm_nolascomm) January 31, 2022
ប្រភព : Koreaboo