ក្រោយពីទទួលបានលុយសំណងសន្ធឹកសន្ធាប់ ម្ដាយ Tangmo បញ្ជាក់ថាយកលុយទៅ….. - TrueID

ក្រោយពីទទួលបានលុយសំណងសន្ធឹកសន្ធាប់ ម្ដាយ Tangmo បញ្ជាក់ថាយកលុយទៅ…..

September 23, 2022

ថៃ៖ ថ្មីៗនេះ បានធ្វើឲ្យមហាជនជាច្រើនកំពុងតែផ្ទុះការចាប់អារម្មណ៍ ចំពោះ អ្នកស្រី Panida ដែលត្រូវជាម្តាយរបស់តារាស្រី Tangmo បន្ទាប់ពីមានដំណឹងថា បានទទួលប្រាក់ថ្លៃសំណង ពី​មនុស្ស​នៅ​លើ​ទូក​ ដែលបាន​បង់​ថ្លៃ​ខូចខាត​ នៅ​ចំពោះ​មុខ​តុលាការ សរុបចំនួន ២លានបាត(ប្រហែលជាង៥ម៉ឺនដុល្លារ) ដែលចែកជាសាច់ប្រាក់ ៤សែន បាត និងជាងសែកចំនួន ១,៦លានបាត ព្រមទាំងទទួលបានប្រាក់ ៣ម៉ឺនបាតក្នុងមួយខែសម្រាប់រយៈពេល ២០ ឆ្នាំ ទៀតផង។ 

ដោយសារតែបែបនេះហើយ បានធ្វើឲ្យមានការសួរ​នាំជាច្រើន អំពីរឿងនេះជាមួយនឹងការលើកឡើង ពីការដកញត្តិជាដើមបណ្ដឹងដោយសារតែ អ្នកម្តាយរបស់ Tangmo ទទួលបានលុយឬយ៉ាងណានោះ អ្នកស្រីក៏បាននិយាយថា ដល់ពេលដែលត្រូវទទួលបានថ្លៃតបស្នងហើយ ដែលអ្នកស្រីអាចនឹង មានសិទ្ធក្នុងការទទួលបាន ព្រមទាំងបង្ហើបពី ចំនួនលុយ​ក្នុង​ចិត្ត​រហូតដល់ទៅ ៣០ លាន​បាត​ ដូច​ដែលបានប្រាប់កាលពីមុន ប៉ុន្តែវាមិនអាចទៅរួចនោះទេ។ 

ជាពិសេស អ្នកស្រីក៏បានបង្ហើបទៀតថា បន្ទាប់ពីចេញពីតុលាការ ក៏ប្រញាប់​យក​លុយ​និង​មូលប្បទានប័ត្រ​ សរុប​២​លាន​បាត​ទៅ​ធនាគារ ​ដោយសារតែ​ខ្លាច​បាត់​លុយ និងលើកឡើងថា ខ្លួនមិនបានចំណាយលុយច្រើនទេ តែអ្នកស្រីធ្លាប់ទិញថ្នាំ ទៅជួបគ្រូពេទ្យអាឡែស៊ី និងប្រើថ្នាំថ្លៃៗ ផងដែរ៕

ប្រភព៖ Khaosod

សូមទស្សនារូបភាពខាងក្រោម៖ 

Tangmo
Tangmo
Tangmo
Tangmo
Tangmo
Tangmo
Tangmo និងម្ដាយ
Tangmo និងម្ដាយ
ម្ដាយ Tangmo
ម្ដាយ Tangmo
ទាក់ទងជាមួយ:
តារាថៃ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...