កម្សាន្ត ÷ ថ្មីៗនេះ ពាក្យចចាមអារ៉ាមមួយបានផ្ទុះឡើង អំពីការលែងលះរបស់ Song Hye Kyo និង Song Joong Ki គឺស្រាប់តែក្លាយទទួលបានការចាប់អារម្មណ៍ខ្លាំងបំផុត ដែលតារាស្រីរូបនេះបាន ឡើងដល់កំពូលនៃការស្វែងរក ដ៏ពេញនិយមបំផុតនៅលើសមាគមន៍អនឡាន Weibo ក្នុងប្រទេសចិនរយៈពេល ៣ ថ្ងៃជាប់ៗគ្នា។
ក្នុងនោះ ពាក្យចចាមអារ៉ាមគ្មានប្រភពមួយ បានលើកឡើងថា Song Joong Ki ចាប់បានពេលដែល Song Hye Kyo នាំបុរសម្នាក់ទៅផ្ទះ ហើយដោយខឹងនឹងត្រូវភរិយាក្បត់ ភ្លាមៗ Song Joong Ki ក៏ប្តឹងសុំលែងលះតែម្តង ។
យ៉ាងណាខណៈពេលដែល ពាក្យចចាមអារ៉ាគ្មានមូលដ្ឋាននេះ ចាប់ផ្តើមរីករាលដាល ក៏មានអ្នកនិយមលេងអ៊ីនធើណែតជាច្រើន បានស្ទុះទៅការពារ Song Joong Ki ភ្លាមៗ ហើយបាននិយាយពាក្យសម្តីអាក្រក់ៗជាច្រើនទៅលើ Song Hye Kyo ដោយសំអាងទៅលើថា នាងធ្លាប់បានណាត់ជួបជាមួយតារារួមអាជីពជាច្រើន។
ទោះជាយ៉ាងណាក៏ដោយ ក៏មានអ្នកនិយមលេងអ៊ីនធើណែតជាច្រើនចេញមុខការពារ Song Hye Kyo ផងដែរ ដោយពួកគេជឿថា ពាក្យចចាមអារ៉ាមទាំងនេះ គឺកើតឡើងដោយសារតែជម្លោះផ្ទៃក្នុង របស់ក្រុមហ៊ុនទើបបង្ហើបពាក្យចចាមអារ៉ាម ដើម្បីបង្វែរការចាប់អារម្មណ៍របស់មហាជន៕
ប្រភព : Kbizoom