តៃវ៉ាន់៖ យោងទៅតាមសារព័ត៌មាន Apple Daily បានរាយការណ៍មកថា តារាសម្តែងស្រី Barbie Hsu និងស្វាមីរបស់នាង កំពុងធ្វើនីតិវិធីលែងលះគ្នា ដែលដំណឹងមួយនេះបានបង្កភ្ញាក់ផ្អើលជាខ្លាំង ពីសំណាក់មហាជន ក៏ដូចជា សារព័ត៌មាន ក្នុងស្រុក ក៏ក្រៅស្រុក។
នេះបើតាមប្រភពមួយបាននិយាយថា ស្វាមីរបស់នាងលោក Wang Xiaofei បានដាក់ពាក្យស្នើសុំលែងលះមួយនេះ អ្នកយកព័ត៌មានចិនដីគោកបានទាក់ទងទៅសេដ្ឋីរូបនេះដែរ ប៉ុន្តែលោកបានឆ្លើយតបទៅប្រព័ន្ធផ្សព្វផ្សាយថាលោកមិនដឹងទេ។ បន្ថែមពីនេះ គេបានបន្តទៀតថា ប្តីប្រពន្ធមួយគូនេះមិនមានជម្លោះទ្រព្យសម្បត្តិទេ ចំណែកឯកូន ៗ របស់ពួកគេត្រូវបានចិញ្ចឹមបីបាច់ដោយ តារាស្រីតួអង្គ សាន់ ឆាយ។
តួយ៉ាង Barbie Hsu និង Wang Xiaofei បានរៀបការក្នុងពិធីរៀបអាពាហ៍ពិពាហ៍យ៉ាង មហោឡារិក នៅសាន់យ៉ាក្នុងឆ្នាំ ២០១១ បន្ទាប់ពីបានជួបគ្នាដោយចៃដន្យនិងបានលង់ស្រឡាញ់គ្នានៅក្នុងពិធីជប់លៀងមួយក្នុងឆ្នាំ ២០១០ ។
ក្រោយពីរៀបការរួច តារាសម្តែងស្រីរូបនេះ បានចំណងដៃបានកូន ២ នាក់ប្រុសម្នាក់និងស្រីម្នាក់។ គូស្នេហ៍មួយគូនេះត្រូវបានគេឲ្យដឹងថាបានជំនះនូវការលំបាកនិងឧបសគ្គជាច្រើនក្នុងជីវិតអាពាហ៍ពិពាហ៍ដោយសារពួកគេមានបុគ្គលិកលក្ខណៈខុសគ្នាពេលខ្លះឈ្លោះប្រកែកគ្នា ឬខឹងសម្បារ។ ទោះយ៉ាងណាក៏ដោយក្រោយរៀបការបាន ១០ឆ្នាំ ពួកគេនៅតែចែកផ្លូវគ្នាដដែល ចំពោះព័ត៌មានលម្អិត នៃមូលហេតុលែងលះ គឺមិនទាន់មាននរណាដឹងនោះទេ៕
ប្រភព៖ https://www.cosmopolitan.com/
សូមទស្សនារូបភាពខាងក្រោម៖