កូរ៉េខាងត្បូង ៖ ប្រាកដណាស់ថាក្រុមតារាចម្រៀង BLACKPINK ជាក្រុមតារាចម្រៀងស្រីកូរ៉េដ៏ល្បីឈ្មោះបោះសម្លេងនាពេលបច្ចុប្បន្ននេះ ហើយសមាជិកម្នាក់ៗរបស់ក្រុម សុទ្ធសឹងតែមានសមត្ថភាពនិងសម្រស់ស្រស់ស្អាតរៀងៗខ្លួន។
ទន្ទឹមនឹងនេះតារាចម្រៀងស្រីអាមេរិក Selena Gomez ក៏មានទាំងសម្រស់និងសមត្ថភាព ដែលមានអ្នកគាំទ្រទូទាំងពិភពលោកដូចគ្នា ហើយក្រោយពីមានការសហការណ៍គ្នា រវាងក្រុមBLACKPINK និង SelenaGomez សម្រាប់បទ «Ice Cream» នោះ Lisa និង SelenaGomez ក៏ចែករំលែកការលេងស្ទាយម៉ូត ស្រដៀងគ្នាផងដែរ។
ខណៈពេលដែលតារាទាំងពីរបានស្លៀកសម្លៀកបំពាក់ដូចគ្នានោះ វាត្រូវបានអ្នកគាំទ្រនិយាយថា ពួកគេមានភាពស្រស់ស្អាតរៀងៗខ្លួន៕
ចង់ដឹងថា ពួកគេស្រស់ស្អាតយ៉ាងណាសូមទស្សនារូបភាពខាងក្រោម ៖
១. នៅពេលដែលពួកគេស្លៀកសំលៀកបំពាក់ Ferragamo នេះដូចគ្នា។
២. នៅពេលដែលពួកគេពាក់រ៉ូប Miu Miu។
៣. នៅពេលពួកគេពាក់រ៉ូប Celine។
៤. នៅពេលពួកគេពាក់អាវយឺត Celine។
៥. នៅពេលដែលពួកគេស្លៀកខោ Balenciaga ទាំងនេះ៕
ប្រភព : Koreaboo