រាជធានីភ្នំពេញ៖ យោងតាមឱ្យដឹងនៅលើទំព័រហ្វេសប៊ុករបស់ឯកឧត្តមវេង សាខុន រដ្ឋមន្ត្រីនៃក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ បានបញ្ជាក់ថា គ្រាប់ស្វាយចន្ទីរខ្មែរកំពុងតែមានវត្តមាននៅក្នុងប្រទេសជប៉ុន ស្របពេលដែលសកម្មភាពផ្សព្វផ្សាយពីគ្រាប់ស្វាយចន្ទីរកម្ពុជាកំពុងធ្វើឡើងនៅក្នុងប្រព័ន្ធទីផ្សារជប៉ុន។
ក្នុងនោះ តាមការបញ្ជាក់ពីឯកឧត្តម វេងសាខុន គ្រាប់ស្វាយចន្ទីខ្មែរ បច្ចុប្បន្នកំពុងតែត្រូវបានផ្សព្វផ្សាយ នៅទីប្រព័ន្ធទីផ្សារជប៉ុនដោយបវរកញ្ញា Miss Grand Japan 2020 គឺកញ្ញា Ruri Saji ដែលជាបវរកញ្ញាតំណាងប្រទេសជប៉ុនក្នុងជំនាន់ជាមួយបវរកញ្ញាកម្ពុជាកាលនោះ គឺកញ្ញា លីវ ជាលី។
នេះបានសេចក្តីថា គ្រាប់ស្វាយចន្ទីរបស់កម្ពុជាកំពុងតែទទួលបានការទទួលស្គាល់ ក៏ដូចជាឱកាសនៅក្រៅប្រទេសហើយជាក់ស្តែងស្រាប់គឺប្រទេសជប៉ុនតែម្តង ក្រោយពីទទួលព័ត៍មានថា បវរកញ្ញា Ruri Saji កំពុងតែផ្សព្វផ្សាយស្វាយចន្ទីរបស់កម្ពុជា។
គួរជម្រាបដែរថា ស្វាយចន្ទីកម្ពុជាក៏ដំណាំពេញនិយមមួយផងដែរសម្រាប់ប្រទេសកម្ពុជា ហើយជាដំណាំដែលត្រូវបាននាំចេញទៅក្រៅបរទេសគួរឱ្យកត់សម្គាល់ផងដែរ៕