រាជធានីភ្នំពេញ ៖ ដូចដែរបានស្គាល់រួចមកហើយ តារាសម្តែងជើងចាស់ ចន ច័ន្ទលក្ខិណា ត្រូវ បានមហាជនជាច្រើន ផ្ទុះការសរសើរពី ទេពកោសល្យក្នុងការសម្តែង ព្រមទាំំង ការសម្រស់ដែលមិនចេះចាស់ ទោះអាយុដើរទៅមុខរហូតក្តី រហូតដល់មាន ហ្វេនៗខ្លះថា នៅក្មេងក៏ឃើញតែប៉ុន្នឹង ដល់ពេលខ្លួនចាស់ហើយ ក៏នៅតែប៉ុន្នឹង គ្មានប្រែប្រួលទាល់តែសោះ។
ជាមួយគ្នានេះ ជឿជាក់ថា បងប្អូនប្រាកដជាដឹងច្បាស់ហើយថា ក្នុងចំណងអាពាហ៍ពិពាហ៍ទី១នោះ តារាស្រីរូបនេះ បានទទួលចំណងដៃ កូនស្រីម្នាក់ ដែល ពេលនេះ កូនស្រី កាន់តែចម្រើនវ័យ ភ្លេចខ្លួនតែមួយភ្លែតសោះ ប្រែប្រួលស្រស់ស្អាត ស្ទើរមើលលែងស្គាល់។
មិនតែប៉ុណ្ណោះ កាន់តែធំ កូនស្រីកាន់តែ គួរឲ្យទាក់ទាញ ជាមួយនឹងផ្ទៃមុខស្រស់ពព្រាយ មានអំណោយទាន ធ្វើឲ្យអ្នកគាំទ្រ ចាប់អារម្មណ៍ថា កូនស្រីកាត់ទៅរកអ្នកម៉ាក់ជាខ្លាំង សូម្បីតែកម្ពស់វិញ ក៏កាត់មករកអ្នកម៉ាក់ដែរ អាយុនៅតិចមែន តែស្ទើរស្មើអ្នកម៉ាក់ទៅហើយ៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖