ភ្នំពេញ៖ ជាការពិតណាស់ ចាប់តាំងពីមានឈ្មោះល្បីល្បាញក្នុងវិស័យសិល្បៈមក ពិធីការិនីកញ្ញា ជីមមី ម៉េង តែងតែត្រូវបានមហាជនដែលជាអ្នកគាំទ្រ មានការកោតសរសើរអំពីទេពកោសល្យសមត្ថភាពដ៏ពូកែរបស់នាង ជាពិសេសគឺរូបរាងនិងសម្រស់ដ៏ស្រស់ស្អាតរបស់នាងផ្ទាល់តែម្ដង។
ជាមួយគ្នានេះដែរ កន្លងមកសម្រាប់ការតែងខ្លួនរបស់ ជីមមី ក៏អាចនិយាយបានថា អ្នកលេងបណ្ដាញសង្គមគ្រប់គ្នាក៏មានការចាប់អារម្មណ៍លើរូបនាងច្រើនផងដែរ ព្រោះនាងនិយមលេងស្ទីលប្លែកៗ ទំនើបទាន់សម័យ មិនចាញ់តារាដទៃទៀតនោះឡើយ។
ដោយឡែក បើងាកមកមើលនៅពេលដែលនាងតុបតែងខ្លួនបែបបុរាណវិញ ក៏ស្រស់ស្អាតមិនចាញ់ឈុតសម័យប៉ុន្មានដែរ ពោលគឺនៅពេល ជីមមី គ្រងឈុត «នាងកេន្នរ» ក្នុងរូបភាពខាងក្រោមនេះ យើងឃើញថា គ្រប់សកម្មភាព គ្រប់កាយវិការ និងការរៀបចំជាមួយឈុតដ៏ប្រណិតមួយនេះ មើលទៅ តារាស្រីឬនេះពិតជាស្អាតខ្លាំងស្ទើរតែគ្មានកន្លែងទាស់តែម្ដង៕
ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖
រូបភាពពី IG៖ Skor Krob