ហេតុតែគេស្អាត ទោះផាត់មុខឬអត់ក៏ FreeZia នៅខ្ញង់ (មានវីដេអូ) - TrueID

ហេតុតែគេស្អាត ទោះផាត់មុខឬអត់ក៏ FreeZia នៅខ្ញង់ (មានវីដេអូ)

August 9, 2022

កម្សាន្ត ÷ Song Ji Ah ឬគ្រប់គ្នាស្គាល់ថា FreeZia នោះ ថ្មីៗនេះបានត្រឡប់មកបង្ហោះវីដេអូថ្មីមួយ ដែលមានចំណងជើងថា «GRWM, Daily Honey Glow Makeup ft TMI Explosion» នៅលើឆាណែលយូធូបរបស់នាង ក្រោយពីស្ងាត់អស់មួយរយ:ដោយសារតែ ចម្រូងចម្រាស់ប្រើប្រាស់របស់ក្លែងក្លាយ។

 Song Ji Ah
 Song Ji Ah

ស្របគ្នានេះ នៅក្នុងវីដេអូSong Ji Ah បានចាប់ផ្តើមដោយមុខទទេគ្មានការតុបតែងអ្វីទាំងអស់ នាងក៏បាននិយាយថា «​សព្វ​ថ្ងៃ ខ្ញុំ​ចូល​ចិត្ត​ការ​ផាត់​មុខ​បែបស្រាលៗ»បន្ទាប់មកនាងក៏ចាប់ផ្តើមផាត់មុខស្រាលៗ ជាមួយនឹងក្រែមលាបមាត់ពណ៌ស្តើង និង​មិន​សូវ​​ផាត់​ត្របកភ្នែក​ឡើយ។

លទ្ធផលចុងក្រោយរបស់នាងនោះគឺរូបរាងដ៏ស្រស់ស្អាត ទាក់ទាញតាមបែបធម្មជាតិ ហើយជាក់ស្តែងការ Make up របស់នាងមួយនេះ ទទួលបានការឆ្លើយតបល្អៗយ៉ាងច្រើនពីអ្នកគាំទ្រដែល Ji Ah បានបង្ហាញពីចំណេះដឹង និងជំនាញខាងតុបតែងមុខ ដ៏ល្អរបស់នាង។

 Song Ji Ah មុន Make up 
 Song Ji Ah មុន Make up 
 Song Ji Ah បន្ទាប់ពី Make up 
 Song Ji Ah បន្ទាប់ពី Make up 

គួររំលឹកផងដែរថាSong Ji Ah គឺជា YouTuberដ៏ល្បីល្បាញមួយរូប ក្រោមឈ្មោះ FreeZia នាងទទួលបានការចាប់អារម្មណ៍ខ្លាំងបន្ទាប់ពីបានបង្ហាញខ្លួននៅក្នុងកម្មវិធី ណាត់ជួប «Single's Inferno» ប៉ុន្តែក្រោយមកក៏មានចម្រូងចម្រាស់ ចំពោះការប្រើប្រាស់ទំនិញប្រណីតក្លែងក្លាយយ៉ាងណានាងក៏បានសុំទោស និងផ្អាកសកម្មភាពអស់ ៤ ខែ មុនពេលចាប់ផ្តើមសកម្មភាព SNSនិងបង្ហោះវីដេអូម្តងទៀត៕

ជ្រាបច្បាស់ សូមទស្សនាវីដេអូខាងក្រោម ÷

 Song Ji Ah

ប្រភព : Koreaboo

ទាក់ទងជាមួយ:
តារាកូរ៉េ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...