ចិន៖ ស្តេចលេងព្យាណូលោក Yundi Li ត្រូវបានគេរាយកាណ៍មកថា បានប្រើប្រាស់សេវាកម្មផ្លូវភេទ ហើយត្រូវបានរដ្ឋបាលដោយមន្ទីរសន្តិសុខសាធារណៈតាមតំបន់ ចាប់ឃុំខ្លួន បណ្តាលឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង កាលល្ងាចថ្ងៃទី ២១ ខែតុលា។
តាមរយៈបណ្តាញសង្គម Weibo នៃនាយកដ្ឋានសន្តិសុខសាធារណៈបានប្រកាសថាពួកគេបានទទួលរបាយការណ៍ពីសាធារណជន អំពីការជួញដូរររួមភេទនៅក្នុងតំបន់មួយកន្លែង ដោយប៉ូលីសបានធ្វើការស៊ើបអង្កេត និងឃុំខ្លួន នារីម្នាក់អាយុ ២៩ ឆ្នាំ ពីបទពេស្យាចារ និងលោក Yundi Li (ភេទប្រុសអាយុ ៣៩ ឆ្នាំ) ពីជួញដូរផ្លូវភេទ។
បន្ទាប់ពីធ្វើការ រកបានមុខសញ្ញាខាងលើ អ្នកទាំងពីរ បានសារភាពថាពិតជាបានធ្វើសកម្មភាពខុសច្បាប់ហើយត្រូវបានកម្លាំងផ្នែកសន្តិសុខនៃមន្ទីរសន្តិសុខសាធារណៈ តាមតំបន់ឃាត់ខ្លួន នៅកន្លែងកើតផ្ទាល់តែម្តង។
ទោះជាយ៉ាង ព័ត៌មានដែល Yundi Li ត្រូវបានចាប់ខ្លួនបានបង្កឱ្យមានការរំជើបរំជួលដោយសារតែរូបលោកមានជីវិតឯកជន និងស្អាតស្អំ។ បច្ចុប្បន្ននេះកម្មវិធីមួយចំនួនដែលYundi Li ចូលរួមត្រូវបានលុបចោលភ្លាមៗតែម្តង។
គួររំលឹកផងដែរ Yundi Liគឺជាអ្នកលេងព្យ៉ាណូជនជាតិចិនដ៏ល្បីម្នាក់ ដោយនៅអាយុ ១៨ ឆ្នាំគាត់គឺជាបេក្ខជនក្មេងជាងគេដែលបានឈ្នះជើងឯកនៅក្នុងការប្រកួតព្យាណូអន្តរជាតិ Frédéric Chopin ដែលទស្សនិកជនស្គាល់ថាជាស្តេចព្យាណូចិន។ មិនត្រឹមតែប៉ុណ្ណោះ លោកក៏បានក្លាយជាចៅក្រមវ័យក្មេងបំផុត នៃការប្រកួតប្រជែងព្យាណូ ស្ថិតត្រឹមវ័យ ៣៣ឆ្នាំតែប៉ុណ្ណោះ៕
ប្រភព៖ https://ngoisao.net/
សូមទស្សនារូបភាពខាងក្រោម៖