ស្ងាត់ៗ Jang Nara សម្រេចរៀបការជាមួយគូស្នេហ៍ហើយ - TrueID

ស្ងាត់ៗ Jang Nara សម្រេចរៀបការជាមួយគូស្នេហ៍ហើយ

June 6, 2022

កូរ៉េខាងត្បូង៖ មកទល់នឹងពេលនេះ ក្រៅពីអាជីពសិល្បៈហើយ រឿងរ៉ាវផ្ទាល់ខ្លួនរបស់ តារាស្រី Jang Nara ក៏ត្រូវបានគេចាប់អារម្មណ៍ដូចគ្នា បន្ទាប់ពីម្ចាស់ខ្លួន បានរស់នៅក្នុងជីវិតលីវ រហូតដល់អាយុ ៣៩ ឆ្នាំ និងតែងតែបានគិតថា នាងនឹងមិនរៀបការនោះទេ ព្រោះតែត្រូវប្រឹងប្រែងធ្វើការ។

ប៉ុន្តែ ថ្មីៗនេះ ស្រាប់តែមានដំណឹងដ៏ភ្ញាក់ផ្អើលពីតារាស្រីរូបនេះ ដោយកាល​ពី​ថ្ងៃ​ទី ​៣ ខែ​មិថុនា កន្លងទៅ ខាងសារព័ត៌មាន Joy News 24 បាន​ចុះ​ផ្សាយ​ថា តារាសម្ដែងស្រី Jang Nara នឹងបាន​ក្លាយ​ជា​កូនក្រមុំ​ នៅក្នុង​ខែ​មិថុនានេះហើយ ហើយអនាគត​ស្វាមីរបស់តារាស្រីរូបនេះ ក៏​មិន​មែន​ជា​អ្នក​សិល្បៈនោះ​ទេ ថែមទាំងមានអាយុក្មេង​ជាង​នាងរហូតដល់ទៅ ៦ ឆ្នាំ ទៀតផង។

មិនត្រឹមតែប៉ុណ្ណោះ រឿងរ៉ាវរបស់តារាស្រីរូបនេះ ត្រូវបានគេដឹងថា អ្នកទាំងពីរ បានទាក់ទងគ្នា អស់រយៈពេល២ឆ្នាំ មុនពេលរៀបការ ទៅហើយ ហើយរូបនាង​ ក៏បាន​ចែករំលែក​ថា នាងស្រឡាញ់​ស្នាមញញឹម ភាព​ស្មោះ​ត្រង់ និង​ចិត្ត​សប្បុរស​របស់​គូស្នេហ៍នាង ផងដែរ៕ 

ប្រភព៖ Zingnews

សូមទស្សនារូបភាពខាងក្រោម៖

Jang Nara
Jang Nara
Jang Nara
Jang Nara
Jang Nara
Jang Nara
Jang Nara
Jang Nara
Jang Nara
Jang Nara
Jang Nara
Jang Nara
Jang Nara
Jang Nara
ទាក់ទងជាមួយ:
តារាកូរ៉េ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...