ចិន៖ អស់រយៈពេលជាច្រើនថ្ងៃទៅហើយ ដែលតារាសម្ដែងស្រី Zhao Wei ហៅ ត្រចៀកកាំ កំពុងតែក្នុងស្ថានភាពលំបាកបំផុត ចាប់តាំងពីការចាប់ផ្តើមអាជីពរបស់ខ្លួន ព្រមទាំងជាលើកដំបូងដែលឈ្មោះរបស់នាង ត្រូវបានដកចេញពីការងារធម្មតាជាច្រើន រួមទាំងខ្សែភាពយន្តបុរាណមួយចំនួន ផងដែរ។
ជាពិសេស ថ្មីៗនេះ យោងតាមសារព័ត៌មាន Sina ក៏បានបង្ហាញពីមូលហេតុដែល Zhao Wei ត្រូវបានធ្វើពហិការ នោះដោយសារតែ អាចបណ្តាលមក ពីសកម្មភាពអាជីវកម្មនាង ។ ប៉ុន្តែអ្វីដែលធ្វើឲ្យបណ្ដាហ្វេនៗជាច្រើនបានកត់សម្គាល់នោះគឺ ទន្ទឹមនឹងបញ្ហាដែល តារាស្រីរូបនេះកំពុងតែប្រឈមមុខ ស្វាមីរបស់នាង លោក Huang You Long ដែលតែងតែឈរខាងតារាសម្តែងរូបនេះ នៅមិនទាន់មានសកម្មភាពអ្វីឡើយ។
លើសពីនេះទៅទៀត រឿងរ៉ាវរបស់ស្វាមីភរិយាមួយគូនេះ ក៏ត្រូវបានគេដឹងថា ស្វាមីរបស់ Zhao Wei តែងតែនៅស្ងៀមជានិច្ច ខណៈពេលដែល តារាស្រីរូបនេះជាប់ក្នុងរឿងអាស្រូវ ព្រមទាំងមានព័ត៌មានជាច្រើនទៀត ដែលបានលេចលឺថា អ្នកទាំងពីរបានលែងលះគ្នាបន្ទាប់ពីមានរឿងអាស្រូវរៀបចំផ្សារហ៊ុន ផងដែរ៕
ប្រភព៖ Zingnews
សូមទស្សនារូបភាពខាងក្រោម៖