ថៃ៖ បើទោះបីជាមានវ័យកាន់តែជ្រេរក៏ដោយ តែ តារាសម្ដែងជើងចាស់ លោក Jonny Anfone នៅតែរក្សាប្រជាប្រិយភាព ក៏ដូចជា រក្សានូវរូបសម្រស់របស់ខ្លួនឲ្យកាន់តែ ស្រស់សង្ហាវ័យក្មេង បន្ទាប់ពីសម្រេចចិត្តកែកុនមុខមាត់ថ្មី ក្នុងវ័យ ៥២ ឆ្នាំ។
មិនត្រឹមតែប៉ុណ្ណោះ ថ្មីៗនេះវិញ អតីតពិធីការិនីដ៏ល្បីល្បាញ Pimonwan ដែលដើរតួនាទីជាជំនួយការ ក្នុងការថែរក្សា ស្ទើរតែគ្រប់ជំហាននៃការកែសម្ផស្សនេះ បានបង្ហោះរូបថត បង្ហាញពីទម្រង់មុខថ្មី របស់ លោក Jonny Anfone ជាផ្លូវការ ទន្ទឹមនឹងព័ត៌មានលម្អិត អំពីការវះកាត់របស់ តារាប្រុសរូបនេះទៀតផង។
ក្នុងនោះដែរ នាងបានបង្ហើបពី ការកែកុន ទៅលើបញ្ហាមុខយារធ្លាក់ កន្ទុយភ្នែក ក្រោមភ្នែក ថ្ពាល់ស្រកតាមវ័យ រួមទាំងខ្លាញ់កកកុញ នៅជុំវិញថ្ពាល់ពីហ្សែន ថែមទៀត។ ជាពិសេស ក្រោយពីធ្វើរួច មុនមាត់របស់ Jonny បានត្រលប់មកស្រស់ថ្លា និងមានភាពម៉ត់រលោង ក្មេងជាងវ័យ ដោយមានទំនុកចិត្ត ដូចកាលពីជិត ៣០ ឆ្នាំមុន។
ម៉្យាងវិញទៀត ក៏មានអ្នកគាំទ្រជាច្រើន ចូលមកបង្ហាញពីការសរសើរ ពីសម្រស់ដ៏ជាងវ័យ ជាមួយនឹងភាពស្រស់សង្ហាជាងមុន ក្នុងវ័យជាង ៥០ ឆ្នាំរបស់ លោក ផងដែរ៕
ប្រភព៖ Sanook
សូមទស្សនារូបភាពខាងក្រោម៖