ពរពោះ៧ខែ ទេព បូព្រឹក្ស និងជី ដេវីត បង្អួតផ្ទះថ្មី ត្រៀមស្វាគមន៍សាជិកថ្មី - TrueID

ពរពោះ៧ខែ ទេព បូព្រឹក្ស និងជី ដេវីត បង្អួតផ្ទះថ្មី ត្រៀមស្វាគមន៍សាជិកថ្មី

December 21, 2022

ភ្នំពេញ៖ ពិតណាស់ បច្ចុប្បន្នតារាចម្រៀងស្រីកញ្ញា ទេព បូព្រឹក្ស កំពុងពរពោះកូនដំបូង ហើយខ្វះតែប៉ុន្មានខែទៀតប៉ុណ្ណោះនាងនឹងសម្រាល។ ស្របពេលមានទម្ងន់ គេឃើញតារារូបនេះ និងលោក ងួន ចាន់ដេវីត កាន់តែផ្អែមល្ហែមយល់ចិត្តគ្នាខ្លាំងជាងមុន។ 

លើសពីនេះទៅទៀត គេដឹងថាមួយរយៈចុងក្រោយនេះ កញ្ញា ទេព បូព្រឹក្ស និងលោក ងួន ចាន់ដេវីត កាន់តែមានសុភមង្គល និងក្ដីសុខពេញទំហឹង ខណៈរង់ចាំទទួលស្វាមគមន៍កូនដំបូងផងនោះ។ មួយវិញទៀត គូស្នេហ៍មួយគូនេះ នៅមិនទាន់ប្រកាសប្រាប់ពីភេទកូននៅឡើយទេ ដែលធ្វើឲ្យហ្វេនៗចង់ដឹងគ្រប់ៗគ្នា។ 

តួយ៉ាង ស្របពេលកាន់តែកៀកថ្ងៃសម្រាល ហើយសល់ត្រឹមជាងពីរខែទៀត បានឃើញមុខកូន កញ្ញា ទេព បូព្រឹក្ស និងលោក ងួនចាន់ដេវីត បានសម្រេចចិត្តទិញផ្ទះថ្មីយ៉ាងស្កឹមស្កៃ ដើម្បីជាកាដូរសម្រាប់កូនដែលជាកំណក់ឈាមដំបូងរួមគ្នា។ ក្នុងនោះដែរនៅពេលបង្ហាញផ្ទះថ្មី ក៏មានហ្វេនជាច្រើនជួយអបអរ និងបង្ហាញក្ដីស្រលាញ់ទៅកាន់អ្នកទាំងពីរគ្រប់ៗគ្នា៕ 

ប្រភពរូប៖ G-Devith Fan Club

សូមទស្សនារូបភាពខាងក្រោម៖

លោក ងួន ចាន់ដេវីត និងកញ្ញា ទេព បូព្រឹក្ស

ផ្ទះថ្មី លោក ងួន ចាន់ដេវីត និងកញ្ញា ទេព បូព្រឹក្ស
ផ្ទះថ្មី លោក ងួន ចាន់ដេវីត និងកញ្ញា ទេព បូព្រឹក្ស
ផ្ទះថ្មីលោក ងួន ចាន់ដេវីត និងកញ្ញា ទេព បូព្រឹក្ស
ផ្ទះថ្មីលោក ងួន ចាន់ដេវីត និងកញ្ញា ទេព បូព្រឹក្ស
ទាក់ទងជាមួយ:
តារាខ្មែររូបភាព
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...