កម្សាន្ត ៖ ពិតណាស់ បច្ចុប្បន្ននេះកំពុងតែមានរឿងកក្រើក ដែលកើតឡើងក្រោយពេលដែលប្រទេសរុស្សី បាន ចាប់ផ្តើមការលុកលុយ ទៅលើប្រទេសអ៊ុយក្រែនជាផ្លូវការ ហើយមនុស្សជាច្រើនរួមទាំងប្រជាជនរុស្ស៊ីផងដែរកំពុងឈរប្រឆាំងនឹងការសម្រេចចិត្តរបស់ប្រធានាធិបតីរុស្ស៊ី ក្នុងការឈ្លានពានអ៊ុយក្រែន។
ថ្មីៗនេះ នៅថ្ងៃទី ១ ខែមីនា ត្រូវបានគេបង្ហាញថាតារាសម្តែងស្រី Lee Young Ae បានបរិច្ចាគប្រាក់ចំនួន១០០ លានវ៉ុន ស្មើនឹង ៨៣,៣២៩ដុល្លា ដើម្បីជួយអ៊ុយក្រែន ក្នុងជម្លោះដែលកំពុងតែបន្តរួមជាមួយនឹងមូលប្បទានប័ត្រមួយ Lee Young Ae ក៏បានបញ្ចូលសំបុត្រផ្ទាល់ខ្លួនដែលបង្ហាញពីបំណងចង់ឱ្យសង្រ្គាមបញ្ចប់ផងដែរ។
ក្រោយមក ជាការឆ្លើយតប អ្នកនិយមលេងអ៊ីនធើណែតបានសរសើរ LeeYoung Ae ចំពោះទឹកចិត្តសប្បុរសរបស់នាង ដោយបញ្ចេញមតិថា នាងពិតជាអស្ចារ្យនិងមានភាពថ្លៃថ្នូណាស់ និងអ្នកខ្លះបាននិយាយថា មិនថាអ្នកមានទ្រព្យប៉ុណ្ណា តែវាមិនងាយស្រួលទេដោយការឱ្យលុយ ១០០ លានវ៉ុនទៅបែបនេះ៕
ប្រភព : Allkpop