ភ្នំពេញ៖ អាចនិយាយបានថាកញ្ញា ស៊ឹម ស្រីនិច ជាតារាសម្ដែងស្រីដ៏មានប្រជាប្រិយភាពម្នាក់ ដែលមានការគាំទ្រច្រើនពីមហាជនគ្រប់ទិសទី។ ជាពិសេស ប៉ុន្មានឆ្នាំចុងក្រោយនេះនាងរឹតតែមានឈ្មោះល្បីល្បាញ ទទួលបានការងារច្រើនជាបន្តបន្ទាប់ ប៉ុន្តែអ្វីដែលគួឲ្យភ្ញាក់ផ្អើល និងសោកស្ដាយនោះ ថ្មីៗនេះនាងបានប្រកាសឈប់ពីការងារសិល្បៈទៅវិញ។
ពិតណាស់ បើទោះបីកញ្ញា ស៊ឹម ស្រីនិច បានឈប់ពីការងារសិល្បៈក៏ពិតមែន តែនាងនៅតែទអួលបានការចាប់អារម្មណ៍ពីមហាជននិងហ្វេនដដែល។ ម្យ៉ាងវិញទៀត មានហ្វេនជាច្រើននៅតែចាំតាមដានជីវិតឯកជន និងចង់ដឹងពីសុខទុក្ខនាងគ្រប់ៗគ្នាតែម្ដង។ មិនតែប៉ុណ្ណោះ បើតាមការមើលឃើញជាក់ស្ដែង ពេលនេះនាងកំពុងរីករាយនឹងជីវិតបែបសាមញ្ញរបស់នាងខ្លាំង។
តួយ៉ាង បើនិយាយដល់រូបសម្ផស្សកញ្ញា ស៊ឹម ស្រីនិច នាងនៅតែអាចថែរក្សារូបសម្ផស្សឲ្យនៅស្អាតបានដដែល បើទោះបីលែងប្រឡូកក្នុងការងារសិល្បៈដូចពេលមុន។ ម្យ៉ាង រូបភាពជាច្រើនដែលនាងតែងតែបង្ហោះ គេឃើញមុខមាត់នាងរឹតតែស្រស់ស្អាតជាងមុន ចំណែករូបរាងក៏ស្គមស្លីមទៀតផង។ ក្នុងនោះដែរ រូបភាពថ្មីដែលនាងទើបតែផុសនោះ ធ្វើឲ្យអ្នកលេងបណ្ដាញសង្គមសរសើរពីសម្រស់នាងគ្រប់ៗគ្នា ខណៈផាត់មុខស្ដើងៗតែស្អាតដូច្នេះ៕
សូមទស្សនារូបភាពខាងក្រោម៖