បរទេស៖ ថ្មីៗនេះ យោងតាមសារព័ត៌មានបរទេសមួយ បានបង្ហាញថា តារាចម្រៀងស្រី Britney Spears និង លោក Sam Asghari បានប្រកាសភ្ជាប់ពាក្យរបស់ពួកគេ នៅថ្ងៃទី ១២ ខែកញ្ញាកន្លងទៅនេះ តាមរយៈ បណ្ដាញសង្គម Instagram ។
មិនត្រឹមតែប៉ុណ្ណោះ តារាចម្រៀងរូបនេះ ក៏បានចែករំលែករូបថត ថើបគ្នាឡើងផ្អែមល្ហែមជាមួយនឹងគូស្នេហ៍បណ្ដូលចិត្ត និងបង្ហាញចិញ្ចៀនពេជ្រនៅលើម្រាមដៃរបស់ខ្លួន ផងដែរ។ ជាពិសេស ចិញ្ចៀនពេជ្រដ៏ស្រស់ស្អាតមួយនេះថែមទាំងឈ្មោះថា «The Britney» ដែលមានការរចនាម៉ូតដោយអ្នករចនាគ្រឿងអលង្ការនៅទីក្រុងញូវយ៉ក ដោយនៅផ្នែកខាងក្នុង លោក Asghari បានស្នើសុំឱ្យគេដាក់ឈ្មោះហៅក្រៅថា «Lioness» ដូចជា ដើម្បីបញ្ជាក់ពីអធិបតេយ្យភាព លើដៃគូរបស់ខ្លួន។
យ៉ាងណាមិញ នេះគឺជាដំណឹងល្អមួយសម្រាប់គូស្នេហ៍មួយគូនេះបន្ទាប់ពីបានទាក់ទងគ្នាអស់រយៈពេល ៥ ឆ្នាំ ដែលបានរកឃើញនូវទំនាក់ទំនងដ៏យូរអង្វែង ពោរពេញទៅដោយក្ដីសុខសុភមង្គល នាពេលអនាគតសម្រាប់អ្នកទាំងពីរ ផងដែរ៕
ប្រភព៖ Zingnews
សូមទស្សនារូបភាពខាងក្រោម៖