ថៃ៖ ពិតណាស់ តារាសម្ដែងថៃលំដាប់លេខ១ Kimberley មិនត្រឹមតែមានសមត្ថភាពសម្ដែងនោះទេ នាងថែមទាំងមាន រូបរាងស្រឡូន ខ្ពស់ស្រឡះ និងមាន មុខមាត់ គួរឲ្យស្រលាញ់។ នាងត្រូវបាន មហាជនជាច្រើនកោតសរសើរពី រូបរាងដ៏ទាក់ទាញរបស់ Kim នៅពេលនាងបង្ហោះរូបម្ដងៗ។
ជាពិសេស តារាស្រីរូបនេះ បានធ្វើឲ្យស្រីៗគ្រប់រូបច្រណែនជាមួយនឹង រាងដ៏ទាក់ទាញ ជាមួយនឹង ក្បាលពោះមានសាច់ដុំ ដែលមិនងាយមានអ្នកណាមានដូចនោះឡើយ។ លើសពីនោះ រូបរាងបែបនេះ មិនមែនបានមកដោយងាយនោះទេ Kimberley ខិតខំហាត់ប្រាណ ទើបទទួលបានក្បាលពោះបែបនេះ។
ជាកស្ដែង ថ្មីៗនេះ តារាសម្ដែងស្រីនេះ បានបង្ហោះរូបប៉ុន្មានសន្លឹកទៅក្នុងបណ្ដាញសង្គម ដោយ ឈរកាច់រាង បង្អួតក្បាលពោះ គួរឲ្យច្រណែន។ នៅក្នុងនោះ Kim បានបង្ហាញខ្លួនក្នុងឈុតហាត់ប្រាណ ខើចចេញក្បាលពោះ ដែលមាន សាច់ដុំកង់ៗ របស់ខ្លួន ធ្វើឲ្យ Kim ចេញរាង Goal ខ្លាំងតែម្ដង៕
សូមទស្សនារូបភាពខាងក្រោម៖