ស្រីស្អាតដូច Karina សមាជិកក្រុម aespa ទោះត្រូវគេលួចថតនៅក្រៅ ក៏មើលទៅល្អគ្មានទាស់ - TrueID

ស្រីស្អាតដូច Karina សមាជិកក្រុម aespa ទោះត្រូវគេលួចថតនៅក្រៅ ក៏មើលទៅល្អគ្មានទាស់

September 6, 2021

កម្សាន្ត៖ តារាចម្រៀងស្រី Karina គឺជាសមាជិកក្រុម Aespa ដែលជាក្រុមតារា Kpop ដ៏ល្បីល្បាញកំពុងពេញនិយមនៅកូរ៉េ។ Karina ជាតារាម្នាក់ដែលមានសមត្ថភាពខ្ពស់ក្នុងវិស័យសិល្បៈ នាងមានចំណាញជាអ្នកចម្រៀង រាំ សម្ដែងទៀតផង។ 

Karina
Karina

មិនមែនត្រឹមតែមានសមត្ថភាពពេញខ្លួនប៉ុណ្ណោះទេ Karina មានសម្រស់អំណោយផលតាំងពីកំណើតទៀតផង សម្រស់របស់នាងពិតជាមានភាពទាក់ទាញខ្លាំងមែនទែន។ ជាការពិតណាស់ល្អទាំងព្រមបែបនេះ នាងតែងតែទទួលបានការស្រលាញ់គាំទ្រពីមហាជននិងអ្នកគាំទ្រជានិច្ច។ 

Karina
Karina

អ្វីដែលធ្វើឲ្យមហាជនភ្ញាក់ផ្អើលនោះគឺ សម្រស់នៅក្រៅរបស់ Karina ពិតជាទាក់ទាញខ្លាំង ទោះបីជានាងស្លៀកសំលៀកបំពាក់ធម្មតានិងផាត់មុខស្ដើងៗក៏ដោយ។ នៅក្នុងនោះ មហាជនបានប្រទះឃើញនាងនៅតាមផ្លូវ ទំនងជាកំពុងថតអ្វីមួយ។ 

Karina
Karina

សមាជិកក្រុម Aespa រូបនេះ តែងតែមមាញឹកនិងការងារសិល្បៈរបស់នាងស្ទើមិនមានពេលទំនេរឡើយ ចំណែកឯអ្នកគាំទ្រវិញក៏តែងតែតាមដានគាំទ្រនិងកំពុងទន្ទឹមការរងចាំអ្វីថ្មីៗពីក្រុម Aespa ៕ 

ប្រភព៖ K-Pop World

Karina
Karina
Karina
Karina
Karina
Karina
Karina
Karina
ទាក់ទងជាមួយ:
តារាកូរ៉េរូបភាព
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...