កម្សាន្ត៖ បើនិយាយពីកំពូលតារាស្រីទាំង ៤ នាក់នេះ Kimberley Yaya Mint Chalida និង Margie ជឿជាក់ថា ហ្វេនៗជាច្រើនប្រាកដជានៅចាំ ក៏ដូចជាបានស្គាល់ ពីតួអង្គដ៏ល្បីកាលពី ១០ ឆ្នាំមុន ជាមួយនឹងស៊េរីរឿងភាគថៃ ដែលអ្នកទាំង៤ បានចូលរួមថតជាមួយគ្នា និងបានធ្វើឲ្យពួកគេសាងប្រជាប្រិយភាពយ៉ាងខ្លាំងលើវិថីសិល្បៈ រហូតមកទល់នឹងបច្ចុប្បននេះ។
មិនត្រឹមតែប៉ុណ្ណោះ បន្ទាប់ពីនោះមក តារាស្រីទាំង ៤ រូបនេះ ថែមទាំងបានរាប់អានគ្នាជាមិត្តល្អ នៅក្នុងរង្វង់សិល្បៈ និងតែងតែមានរូបថត បង្ហាញពីភាពសិ្នទ្ធស្នាលជាប្រចាំទៀតផង។ តែទោះជាយ៉ាងណា បច្ចុប្បន្ននេះ អ្នកទាំង ៤ ហាក់មិនសូវបង្ហាញដូចកាលពីមុនឡើយ ដោយសារតែធ្លាប់មានរឿងរកាំរកូស ដែលធ្វើឲ្យទំនាក់ទំនងពួកគេ ត្រូវបានកាត់បន្ថយ។
ដោយឡែក បើក្រឡេកមកមើលរឿងផ្ទាល់ខ្លួនរបស់ តារាស្រីទាំងនេះវិញ បានធ្វើឲ្យមនុស្សជាច្រើនដឹងថា ពួកគេសុទ្ធតែជានារីដ៏មានសំណាងរៀងៗខ្លួន ដោយសារតែបានសាងទំនាក់ទំនងស្នេហាយ៉ាងល្អជាមួយនឹងគូស្នេហ៍ ព្រមទាំងរក្សាភាពល្អូកល្អើនមិនប្រែប្រួល បើទោះបីជា ពេលពេលវេលាបានកន្លងហួសទៅយូរប៉ុណ្ណាក៏ដោយ ជាពិសេស នៅអំឡុងពេលបំណាច់ឆ្នាំ ឈានចូលឆ្នាំថ្មីនេះ អ្នកទាំង៤ ក៏មិនភ្លេចបង្ហាញរូបថតស្វីតៗ ជាមួយនឹងបណ្ដូលចិត្ត ពោរពេញដោយស្នាមញញឹម ដែលអាចនិយាយបានថា វាគឺជាទំនាក់ទំនងស្នេហាដ៏គួរច្រណែន ពីមនុស្សជាច្រើន ផងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖
១. Margie និង ស្វាមី លោក Pok
២. Mint Chalida និងគូស្នេហ៍ លោក Pupha
៣. Yaya និង គូស្នេហ៍ លោក Nadech
៤. Kimberley និង គូស្នេហ៍ លោក Mark Prin