កម្សាន្ត៖ ហ្វេនៗនាំគ្នាហួសចិត្ត ក្រោយពីដឹងមូលហេតុ តារាចម្រៀងប្រុស Yang Yo Seop ធ្លាប់ត្រូវគេព្រួតគ្នាវាយទ្រោមខ្លួន កាលសម័យរៀនវិទ្យាល័យ។ កាលពីប៉ុន្មានថ្ងៃមុននេះ Yo Seop បាននិយាយរៀបរាប់ពីរឿងដែលលោកធ្លាប់ត្រូវបានគេវាយធ្វើបាប។
យោងតាមសម្ដីរបស់ តារាប្រុសនេះបានឲ្យដឹងថា កាលពីជំនាន់លោកនៅ រៀនថ្នាក់វិទ្យាល័យ ខ្លួនត្រូវបានសិស្សមួយក្រុមមកវាយដោយគ្មានជម្លោះនឹងគ្នាសោះ។ ក្នុងនោះ Yo Seop បានបញ្ជាក់ថា លោក និង មិត្តមួយក្រុម ដើរសុខៗ ក៏គេអូសទៅ កន្លែងមួយ ហើយក៏វាយលោកតែម្ដង ចំណែកឯមិត្តវិញ មានសុវត្ថិភាពមិនត្រូវគេវាយនោះទេ។
តារា Kpop រូបនេះបន្ដទៀតថា ខ្លួនមិនដឹងអ្វីសោះ បែរជាត្រូវគេអូសយកទៅ បញ្ចេញកំហឹងលេង ដោយឡែក ក្រោយមកទើបលោកដឹងការពិតថា មានសិស្សស្រីម្នាក់ និយាយប្រាប់មិត្តនាងថា Yo Seop គួរឲ្យស្រលាញ់។ ទន្ទឹមនឹងនោះ សិស្សិប្រុសម្នាក់ទៀតដែលលួចស្រលាញ់នាងបានខឹង ហើយក៏មកវាយ Yo Seop បញ្ចេញកំហឹងតែម្ដងទៅ ៕
ប្រភព៖ SBS Star