Jung Ho Yeon ក្លាយ​ជា​ឯកអគ្គរដ្ឋទូត Calvin Klein ភ្លាម បញ្ចេញរូបស៊ិចស៊ីឲ្យហ្វេនហ៊ាទឹកមាត់ភ្លែត - TrueID

Jung Ho Yeon ក្លាយ​ជា​ឯកអគ្គរដ្ឋទូត Calvin Klein ភ្លាម បញ្ចេញរូបស៊ិចស៊ីឲ្យហ្វេនហ៊ាទឹកមាត់ភ្លែត

December 11, 2021

កូរ៉េខាងត្បូង ៖ Jung Ho Yeon បានបង្ហោះរូបភាពយ៉ាងគួរឱ្យស្រលាញ់ជាច្រើន នៅក្នុងគណនី Instagram កាលពីថ្ងៃទី ៩ ខែធ្នូថា នាងត្រូវបានជ្រើសរើសជាឯកអគ្គរដ្ឋទូត សម្រាប់ម៉ាកផលិតផលដ៏ល្បីល្បាញCalvin Klein ហើយ។

 Jung Ho Yeon
 Jung Ho Yeon

ក្រោយមក នៅ ថ្ងៃនេះតារាម៉ូដែល និងសម្ដែងស្រីរូបនេះបានបង្ហោះរូបថតដែលបង្ហាញថានាងកំពុងស្លៀកខោក្នុង Calvin Klein ជាមួយនឹង Caption ថា ៖

ខណៈដែលទទួលបាន​តំណែង​ជា​តារា​ម៉ូដែល ​ដ៏​ល្បី​លើ​ពិភព​លោក Jung HoYeon បាន​អួត​ពី​រូប​រាង​ដ៏​គួរ​ឱ្យ​ទាក់​ទាញ​របស់ខ្លួន ដោយ​តារា​ម៉ូដែលស្រីរូបនេះពាក់តែអាវទ្រនាប់ និងខោក្នុងបណ្ណោះ ក្នុងការថតរូបដ៏ស្រស់ស្អាតនៅពីមុខកញ្ចក់។ ហើយបន្ទាប់ពីបានឃើញការបង្ហោះរបស់នាងអ្នកគាំទ្រជាច្រើនបានប្រមូលផ្តុំគ្នាលើគណនីបណ្តាញសង្គមរបស់ Jung Ho Yeon ដើម្បីសរសើរពីភាពស៊ិចស៊ីរបស់នាង មិនតែប៉ុណ្ណោះការបង្ហោះនេះទទួលបានការ like រាប់លានយ៉ាងឆាប់រហ័សដែលបង្ហាញពីប្រជាប្រិយភាពទូទាំងពិភពលោករបស់ Jung Ho Yeon

Jung Ho Yeon
Jung Ho Yeon

ប្រភព : Allkpop

ទាក់ទងជាមួយ:
តារាកូរ៉េ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...