តារាកម្សាន្ត: ក្រោយចូលខ្លួនប្រឡូកនៅក្នុងវិស័យសិល្ប:អស់រយ:ពេលជាច្រើនឆ្នាំនិងថ្មីៗនេះក្រោយបោះទុនវិនិយោគនៅក្នុងវិស័យអចនលទ្រព្យតារាចម្រៀងសម្លេងផ្អែមពិរោះខាន់ជេមស៌ បានសាងភាពភ្ញាក់ផ្អើលជាខ្លាំងដល់មហាជននិងជាពិសេសសម្រាប់អ្នកនិយមគាំទ្រលោកដោយកាលពីពេលថ្មីៗកន្លងទៅនេះលោករួមទាំងភរិយានិងកូនៗបានធ្វើពិធីឡើងគេហដ្ឋានទ្រនំថ្មីដ៏ស្រស់ស្អាតតាមមើលទៅជាវីឡាទោលដោយមានការនិមន្តព្រះសង្ឃមកប្រសិទ្ធពរជ័យថែមទៀតផង។
គួររំលឹកផងដែលថា ក្រោយចាប់ដៃកសាងគ្រួសារជាមួយនឹងឧត្តមភរិយាយ៉ាងមានក្តីសុខ តារាប្រុសរូបនេះក៏ទទួលបានចំណងដៃកូនប្រុសស្រីចំនួន៤នាក់ ដែលមហាជនសម្លឹងឃើញមានដុងសិល្ប:មិនចាញ់លោកឪពុកប៉ុន្មានឡើយ៕
ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោមនេះ÷