កូរ៉េខាងត្បូង ៖ Jungkook សមាជិកក្រុមBTS បានចំណាយពេលមួយម៉ោង មុនពេលពាក់កណ្ដាលយប់ ឆ្លងចូលថ្ងៃខួបកំណើតរបស់លោកដោយបាននិពន្ធបទចម្រៀងមួយបទ សម្រាប់ជាកាដូរជូនដល់អ្នកគាំទ្រ របស់ខ្លួន។
ក្នុងនោះ Jungkook ការប្រើការបញ្ចេញមតិយោបល់ ពី ARMY ដែលជាអ្នកគាំទ្រនៅលើកម្មវិធី Weverse ដើម្បីបង្កើតបទចម្រៀងលោកមិនត្រឹមតែចេះបត់បែនជំនាញតែងនិពន្ធរបស់ខ្លួនប៉ុណ្ណោះទេ ថែមទាំងជំនាញភាសាទៀតផង ដោយអត្ថបទចម្រៀងភាគច្រើនជាភាសាអង់គ្លេស។
ស្របគ្នានោះ Jungkook បានប្រើឧបករណ៍ភ្លេងមួយចំនួនផ្សេងទៀតនៅលើកុំព្យូទ័ររបស់លោក ដើម្បីលេងភ្លេងខុសៗគ្នា និងថែមទាំងព្យាយាមរ៉េបទៀតហើយនៅទីបញ្ចប់ Jungkook បានបង្កើតបទចម្រៀងដ៏កក់ក្តៅមួយ ដែលមានតែមួយគត់សម្រាប់លោកនិង ARMY ទោះបីជាវាជាថ្ងៃកំណើតរបស់លោកក៏ដោយតែបែជាអ្នកគាំទ្រទទួលបានអំណោយដ៏អស្ចារ្យបែបនេះ៕
ជ្រាបកាន់តែច្បាស់ សូមទស្សនាវីដេអូខាងក្រោម ៖
ប្រភព : Koreaboo