ភ្នំពេញ៖ ប្រិយមិត្តជាច្រើនធ្លាប់បានដឹងរួចទៅហើយថាអតីតតារាសម្ដែងដ៏មានទេពកោសល្យអ្នកនាង ដាញ់ ម៉ូនីកា បានសម្រេចចិត្តផ្អាកការងារសិល្បៈ បន្ទាប់ពីរៀបការទៅរស់នៅខាងប្ដីនៅប្រទេសអាមេរិក។ បើទោះបីតារារូបនេះ បាត់មុខពីសិល្បៈច្រើនឆ្នាំ ប៉ុន្តែនាងនៅតែមានហ្វេនស្រលាញ់ ចូលចិត្តនាងមិនចាញ់ពេលមុនៗឡើយ។
ពិតណាស់ បច្ចុប្បន្នអ្នកនាង ដាញ់ ម៉ូនីកា បានសាងគ្រួសារមួយយ៉ាងមានសុភមង្គល ខណៈមានស្វាមីពូកែថ្នាក់ថ្នមយល់ចិត្តនាងផងនោះ។ ជាមួយគ្នានេះដែរ ស្របពេលទៅរស់នៅអាមេរិក តារារូបនេះបានប្រកបរបររកស៊ីលក់ផលិតផលថែសម្រស់តាមអនឡាញនិងទទួលបានភាពជោគជ័យខ្លាំងតែម្ដង។
ជាក់ស្ដែង ថ្មីៗនេះអ្នក ដាញ់ ម៉ូនីកា និងគ្រួសារបានវិលត្រឡប់មកលេងមាតុភូមិវិញ ធ្វើឲ្យមហាជន និងហ្វេនរីករាយជាខ្លាំង។ ក្នុងនោះដែរ ស្របពេលដែលមកប្រទេសកម្ពុជាបានប៉ុន្មានថ្ងៃ មុននេះតារារូបនេះបានបង្ហោះរូបភាពផ្ទះវីឡាយ៉ាងស្កឹមស្លៃ ម៉ូតផ្ទះស្អាតគួរឲ្យចង់រស់នៅតែម្ដង។ លើសពីនេះទៅទៀត មានអ្នកលេងបណ្ដាញសង្គមជាច្រើន បានចូលទៅcomments សរសើរពីរូបសម្រស់ និងផ្ទះថ្មីនាងគ្រប់ៗគ្នាផងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖