មិនសូវបង្ហាញរូបភាពគូជាមួយស្វាមីប៉ុន្មានទេ តែមួយសន្លឹកនេះ Nune ដាក់ឡើងផ្អើលហ្វេនៗ - TrueID

មិនសូវបង្ហាញរូបភាពគូជាមួយស្វាមីប៉ុន្មានទេ តែមួយសន្លឹកនេះ Nune ដាក់ឡើងផ្អើលហ្វេនៗ

July 5, 2021

ថៃ៖ គឺជាគូស្វាមីភរិយាដែលកំពុងតែត្រូវបានហ្វេនៗជាច្រើន ធ្វើការតាមដានយ៉ាងខ្លាំង​ ពីតារាស្រី Nune Woranuch និងស្វាមី ក្នុងពេលដែលអ្នកទាំងពីរបានចាប់ដៃគ្នាសាងគ្រួសារអស់រយៈពេលជាយូរមកហើយ ប៉ុន្តែមួយគូនេះ ហាក់មិនសូវបានបង្ហាញពីភាពស្វីតៗ និងរូបភាពគូជាមួយគ្នានៅលើបណ្ដាញសង្គម ញឹកញាប់នោះទេ។ 

ប៉ុន្តែ ថ្មីៗនេះ នៅលើបណ្ដាញសង្គម Instagram របស់ Nune កំពុងតែបង្កភាពភ្ញាក់ផ្អើល ដល់ហ្វេនៗជាច្រើន បន្ទាប់ពីរូបនាង បានបង្ហាញរូបភាពគូ អង្គុយក្បែរគ្នាជាមួយនឹងស្វាមីបណ្ដូលចិត្ត ឲ្យអ្នកគ្រប់គ្នាបានទស្សនាពីជីវិតរស់នៅក៏ដូចជាសកម្មភាពប្រចាំថ្ងៃរបស់អ្នកទាំងពីរ បើទោះបីជានៅក្នុងនោះ មើលទៅមិនមានភាពផ្អែមល្ហែមអ្វីនោះទេ តែក៏អាចបញ្ជាក់ពីទំនាក់ទំនងដ៏ល្អនៅក្នុងជីវិតប្ដីប្រពន្ធមួយគូនេះ។ 

យ៉ាងណាមិញ ជាមួយនឹងការបង្ហោះនេះ ហ្វេនៗរបស់នាងក៏បានបង្ហាញពីការត្រេកអរ ដោយបានឃើញពីជីវិតគ្រួសារដ៏មានក្ដីសុខរបស់នាង ក៏ដូចជាសង្ឃឹមថានឹងបានឃើញរូបភាពស្វីតៗរវាងនាង និងស្វាមី ជាបន្តបន្ទាប់ទៀត ផងដែរ៕ 

ប្រភព៖ Khaosod

សូមទស្សនារូបភាពខាងក្រោម៖ 

Nune
Nune
Nune
Nune
Nune
Nune
ស្វាមី Nune
ស្វាមី Nune
Nune និង ស្វាមី
Nune និង ស្វាមី
រូបភាពថ្មី របស់ Nune និង ស្វាមី
រូបភាពថ្មី របស់ Nune និង ស្វាមី
ទាក់ទងជាមួយ:
តារាថៃ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...