តារាកម្សាន្ត÷ កាលពីពេលថ្មីៗកន្លងទៅនេះ មហាជន និងអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកជាច្រើននាក់ បានផ្ទុះការាចាប់អារម្មណ៍ និងភ្ញាក់ផ្អើលជាខ្លាំង ក្រោយពេលដែលតារាកំប្លែងនាយ តាក់ស៊ី បានរៀបចំពិធីបើកហាងថ្មី និងឡើងផ្ទះដែលមានតម្លៃសរុបប្រមាណជិត២០ម៉ឺនដុល្លារ ខណ:ដែលពេលកន្លងមក តារាប្រុសរូបនេះធ្លាប់បានត្អូញត្អែរពីបញ្ហាជីវភាព និងរស់នៅតែក្នុងផ្ទះជួលតែប៉ុណ្ណោះ។
យ៉ាងណាមិញ ដើម្បីបកស្រាយចម្ងល់នេះ នៅក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មានក្នុងស្រុកមួយ នាយតាក់សុីបានបកស្រាយយ៉ាងដូច្នេះថា÷
សូមរំលឹកផងដែលថា ក្រោយជួបស្នេហ៍បែកបាក់ជាមួយនឹងអតីតភរិយាជាតារាកំប្លែងដូចគ្នា និងក្រោយពេលបានជួបនឹងគូស្នេហ៍ថ្មីជីវិតរបស់តារាប្រុសរូបនេះហាក់ឡើងចុះ ដោយកាលពីពេលកន្លងទៅលោកក៏ធ្លាប់បានទទួលជំនួយពីសប្បុរសជនឆ្ងាយជិតថែមទៀតផង៕