មុខមាត់ណាស់ Rose បានចូលរួមកម្មវិធីលំដាប់ពិភពលោក MET GALA ហើយ - TrueID

មុខមាត់ណាស់ Rose បានចូលរួមកម្មវិធីលំដាប់ពិភពលោក MET GALA ហើយ

September 13, 2021

កម្សាន្ត៖ កម្មវិធី Fashion លំដាប់ពិភពលោកដែលអញ្ជើញសុទ្ធតែតារាល្បីៗនិងតារា Hollywood ឲ្យចូលរួម Met Gala ជារៀងរាល់ឆ្នាំមិនដែលមានតារា Kpop ណាមានវាសនាចូលរួមឡើយ។ កម្មវិធីនេះល្បីល្បាញត្រូវបានគេស្គាល់ទូទាំងពិភពលោក ហើយអ្នកដែលចូលរួមសុទ្ធត្រៀមសម្លៀកបំពាក់ប្លែកៗបែប High Show

  កម្មវិធី Met Gala
  កម្មវិធី Met Gala

Met Gala គឺជាកម្មវិធីដែលធ្វើឡើង១ឆ្នាំម្ដង ដើម្បីបង្ហាញពីសិល្បៈនៃការស្លៀកពាក់តែងខ្លួន វាប្រៀបបានដូចជាការពិព័រសម្លៀកបំពាក់អញ្ចឹងដែរ។ ម្យ៉ាងទៀត ជាឪកាសល្អសម្រាប់ភ្ញៀវកិត្តិយសបង្អួតម៉ូតសម្លៀកបំពាក់ឆើតឆាយទាក់ទាញ នឹងមានអ្នកកាសែតទស្សនាវដ្ដីចាំថតដើម្បីចុះផ្សាយផងដែរ។ 

Roseសមាជិក Blackpink
Roseសមាជិក Blackpink

ងាកមកមើលឆ្នាំ២០២១នេះវិញ គេកំពុងរងចាំមើលតារាហូលីវូដល្បីៗជាច្រើននឹងតែងខ្លួនយ៉ាងណាដើម្បីចូលរួម ជាពិសេសជាងគេទៅទៀត នៅក្នុងកម្មវិធី Met Gala លើកនេះនឹងមានវត្តមានរបស់ Rose ដែលជាតារា​ Kpop ដំបូងដែលត្រូវបានគេអញ្ចើញជាកិត្តិយសឲ្យដើរលើកម្រាលព្រំផងដែរ។ 

Rose សមាជិក Blackpink
Rose សមាជិក Blackpink

ហ្វេនៗពិតជារំភើបរំជើបរំជួលមែនទែនក្រោយពីដឹងដំណឹងនេះ ហើយគ្រប់គ្នាបានរងចាំមើលពីសម្លៀកបំពាក់ដែល Rose នឹងស្លៀកពាក់ដើរលើកម្រាលព្រំនេះ នាងផ្ទាល់ក៏ជាអ្នកលេង Fashion មិនធម្មតាដែរ។ លើសពីនោះ សមាជិក Blackpink រូបនេះនឹងបានជួបជុំជាមួយនឹងតារាល្បីៗលំដាប់ពិភពលោកផ្សេងទៀត៕ 

Rose សមាជិក Blackpink
Rose សមាជិក Blackpink

ប្រភព៖ K-Pop World 

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...