កម្សាន្ត ÷ ថ្មីៗនេះ Jennie សមាជិកក្រុម BLACKPINK បានអាប់ដេត Instagram ផ្ទាល់ខ្លួនរបស់នាង ជាមួយនឹងរូបថតថ្មីៗដែលនាងបានថតនៅឯ «Coachella Valley Music and Arts Festiva»l ដែលប្រារព្ធឡើងនៅរដ្ឋកាលីហ្វ័រញ៉ា ជាមួយនឹង caption ថា «Day1 Week1»។
នៅក្នុងរូបថតនោះ Jennie ដែលល្បីល្បាញដោយសាររូបសម្រស់ និងសមត្ថភាពរបស់នាងជុំវិញពិភពលោក បង្ហាញពីភាពក្លាហាន និងប្លែកពីគេនៃម៉ូដរបស់នាងនៅក្នុងសម្លៀកបំពាក់ដ៏ស៊ិចស៊ី ក្រោយ Jennie បានពាក់អាវយឺតពណ៌ស ដែលចងដោយខ្សែពណ៌ស បង្ងាញខ្នងដ៏ស៊ិចស៊ី។
ឈុតនេះគឺល្អឥតខ្ចោះជាមួយ សក់ពណ៌ទឹកក្រូចថ្មី របស់ Jennie ដែលនាងទើបតែបង្ហាញខ្លួនកាលពីពេលថ្មីៗនេះ យ៉ាងណាអ្វីដែលគួរឲ្យភ្ញាក់ផ្អើលបំផុត អំពីអាវដែលវាលខ្នងរបស់ Jennie គឺតម្លៃរបស់វា ក្រោយអាវនេះត្រូវបានគេហៅថា «Tea Towel Apron Top» ពី Marine Serre ហើយមានតម្លៃ ៥៣០,០០០ វ៉ុន ឬស្មើនឹង ៥៥០ ដុល្លារ៕
ប្រភព: Kbizoom