កម្សាន្ត ៖ កាលពីថ្ងៃទី ១៥ ខែកុម្ភៈនេះ Jennie បានបង្ហោះរូបថតជាបន្តបន្ទាប់នៅលើគណនី Instagram របស់នាង ដោយគ្រាន់តែភ្ជាប់ជាមួយនឹង Captionថា #mycalvins និងអ្នកថតរូបជនជាតិអង់គ្លេស GlenLuchford។
ទន្ទឹមនឹងនេះ ក្នុងរូបភាពទាំងនោះ Jennie ត្រូវបានគេឃើញថា បានបង្ហាញរាងដ៏ស្រឡូនរបស់នាងដោយស្លៀកខោក្នុង Calvin Klein និងសំលៀកបំពាក់ ជាមួយនឹងតារាម៉ូដែលផ្សេងទៀតខណៈដែលរូបភាពទាំងនោះ គឺជាផ្នែកមួយនៃយុទ្ធនាការនិទាឃរដូវឆ្នាំ ២០២២ ដែលមានមនុស្សសរុបចំនួន ១៣៦ នាក់។
ស្របគ្នានឹង Jennie ត្រូវបានគេស្គាល់ថា ជាតារាម៉ូដែលសម្រាប់ម៉ាកយីហោនេះដូច្នេះនាងក៏បានចូលរួមបង្ហាញខ្លួន ជាម៉ូដែលមួយសម្រាប់ Calvin Klein នៅក្នុងព្រឹត្តិការណ៍នេះដូចគ្នា ជាពិសេស Jennie កំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះសម្រស់ និងការមើលឃើញនៃរាងកាយដ៏ស្រស់ស្អាតរបស់នាង រួមជាមួយនឹងម៉ូដែលផ្សេងទៀត។
បើទោះបីជា តារាស្រីដ៏ល្បីល្បាញរូបនេះ តែងតែលេងទឹកមុខរៀបស្មើ ផាត់មុខបែបស្លេកៗ សម្លឹងមកកាមេរ៉េក៏ដោយ ក៏នាងនៅតែអាចទាក់ទាញចិត្តទស្សនិកជន ដែលបានមើលរូបភាពរបស់នាង ហើយអ្វីដែលកាន់តែអស្ចារ្យគឺ Jennie មិនខ្លាចក្នុងការស្លៀកពាក់សម្លៀកបំពាក់ស៊ិចស៊ី ដែលមានតែអាវ.ក្នុង និងខោ.ក្នុងនោះទេ នេះបង្ហាញថានាងពិតជាជឿជាក់ និងក្លាហានយ៉ាងណាក្នុងការបង្អួតសម្រស់ពីធម្មជាតិរបស់ខ្លួន៕
សូមទស្សនារូបភាពខាងក្រោម៖
ប្រភព : Allkpop