ចិន៖ ថ្មីៗនេះ យោងតាមទំព័រ Sina បានរាយការណ៍ថា តារាស្រីវ័យក្មេង Lin Yun បានលើកឡើងអំពីទំនាក់របស់ខ្លួន និងលោក Stephen Chow ជាមួយប្រព័ន្ធផ្សព្វផ្សាយដែលធ្វើឲ្យហ្វេនៗមានការចាប់អារម្មណ៍យ៉ាងខ្លាំង។
ជាមួយគ្នានេះដែរ តារាស្រីរូបនេះ បានបញ្ជាក់ថា ខ្លួននៅតែមានការទាក់ទងរាប់អានគ្នា ជាមួយនឹងអ្នកដឹកនាំរឿង លោក Stephen Chow បើទោះបីជាអ្នកទាំងពីរ មានការសហការគ្នាតិចតួចក្នុងការងារក៏ដោយ។ ជាពិសេស តារាស្រីរូបនេះ ថែមទាំងបានចែករំលែកថា កាលពីឆ្នាំមុនថា នាងក៏មានគម្រោងទៅទីក្រុងហុងកុង ដើម្បីជួបលោក Stephen Chow ទៀតផង ។
យ៉ាងណាមិញ នៅក្នុងវិស័យសិល្បៈ គេអាចដឹងបានថា Lin Yun គឺជាតារាស្រីមួយរូបនេះ ដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយនឹង លោក Stephen Chow ហើយយោងតាមការចែករំលែករបស់តារាស្រីរូបនេះ លោក Stephen Chow បានចាត់ទុកនាងដូចជា កូនស្រី និងមិត្តដ៏ល្អបំផុត ផងដែរ៕
ប្រភព៖ Zingnews
សូមទស្សនារូបភាពខាងក្រោម៖