ភ្នំពេញ៖ ពិតណាស់ បន្ទាប់ពី តារាចម្រៀស្រីវ័យក្មេង អ្នកនាង វីរៈ និច បានរៀបការជាមួយស្វាមីដ៏សង្ហា យ៉ាងអធិកអធមក្រោមវត្តមាន តារាល្បីៗជាច្រើនរួចមក រូបនាង បានធ្វើឲ្យហ្វេនៗតាមដានពីជីវិតគូនាងមិនឲ្យដាច់គ្រប់គ្នាតែម្ដង ។
ក្រឡេកទៅមើលតារាស្រីរូបនេះវិញ បន្ទាប់ពីមានគ្រួសារ មើលទៅជីវិតឯកជនហាក់ រីករាយខ្លាំងជាងពេលមុនទ្វេដង រហូតត្រូវ ហ្វេនៗមើលឃើញថា តារាចម្រៀងរូបនេះ ហាក់មានព្រលឹងសាច់ឈាមកាន់តែភ្លឺថ្លា បើទោះបីជា ឡើងសាច់ជាងនៅក្រមុំបន្តិចមែន តែមហាជន នាំគ្នាផ្អើលថា រូបនាងនៅតែស្រស់ស្អាត និងកាន់តែលេងខ្លួនស៊ិចស៊ីខ្លាំងឡើង។
ជាក់ស្ដែង ដូចក្នុងឈុតខៅប៊យចងពុំ គឺព្រលែងសាច់សខ្ចីមួយទំហឹងតែម្ដង ក្រោយបង្ហោះរូបនេះហើយ តារាចម្រៀងសាច់សខ្ចី វីរៈ និច្ច ហ្វេនៗក៏លាន់មាត់ថានាងកាន់តែលេងស្ទាយ៍តែងខ្លួនបញ្ចេញរូបរាងយ៉ាងទាក់ទាញជាពិសេស ជាមួយនឹងសម្រស់ធម្មជាតិមិនមានកែកុនយ៉ាងដូច្នេះ៕
សូមទស្សនារូបភាពខាងក្រោម៖