ក្រោយជួបទុក្ខធំ សឿ សុធារ៉ា ចូលសិល្បៈសម្ដែងរឿង ម្ចាស់កីតម្បាញ បានយ៉ាងល្អ - TrueID

ក្រោយជួបទុក្ខធំ សឿ សុធារ៉ា ចូលសិល្បៈសម្ដែងរឿង ម្ចាស់កីតម្បាញ បានយ៉ាងល្អ

February 10, 2023

កម្សាន្ត៖ មហាជនពិតជាបានស្គាល់ច្បាស់នូវ តារាសម្ដែងស្រី ជើងចាស់ អ្នកនាង សឿ សុធារ៉ាដែលបានសម្ដែងរឿង ភាពយន្ដ បុរាណ និងភាពយន្ដ សម័យជាច្រើនរឿង ដែលធ្វើឲ្យគេបានស្គាល់នូវសមត្ថភាព ការសម្ដែងរបស់នាង ថាជាតារាស្រីសម្ដែងបាន គ្រប់ទម្រង់ក្នុងការសម្ដែង។

យ៉ាងណាមិញ កាលពីម្សិលមិញបានឃើញលោក កៅ សីហា លោកគឺជា អ្នកដឹកនាំរឿង និងជាអ្នកបង្កើតឌីជីថល នៅផលិតកម្មហង្សមាស។​ លោកបានបង្ហោះ ជាមួយសកម្មភាព សម្ដែងរបស់នាង ដែលដើរតួជាទាសករបម្រើ ត្រូវគេដាក់ទោស ដោយយករំពាត់ផ្ដៅ​ វាយខ្នងរបស់នាង ព្រោះនាងបានមានកូនជាមួយលោកដង្ខៅ ជាម្ចាស់ផ្ទះ និងបានដឹងឮ ដល់ប្រពន្ធរបស់ លោកដង្ខៅ ទើបគេធ្វើបាបនាងក្នុងពេលដែលនាង កំពុងតែមានទម្ងន់ និងចាញ់កូន។

គួរបញ្ជាក់ផងដែលថាការពីមួយរយៈមុន អ្នកនាង​ សឿ សុធារ៉ា បានជួបទុក្ខធំ​ នូវរឿងនាងបាន ជំពាក់បំណល់គេ ​ម្ដាយជាទីស្រឡាញ់របស់នាង បានទទួលមរណៈភាព និងត្រូវបានស្វាមីលែងលះ ពេលនោះ នាងស្ទើរតែបាតបង់ភាពជាម្ចាស់ការ លើខ្លួនឯងផងដែល។​ ក៏ប៉ុន្ដែ ដោយសារតែនាងមាន កូនស្រីជាទីស្រឡាញ់ ត្រូវការភាពកក់ក្ដៅទើបនាងខំប្រឹងរើខ្លួន ចេញពីទុក្ខសោកទាំងអស់នោះបាន ផ្លាស់ប្ដូរខ្លួនជាមនុស្សថ្មីម្នាក់ និងតាំងចិត្តចូលក្នុងវិស័យសិល្បៈវិញ ហើយសម្ដែងទៅបានយ៉ាងល្អ សមជាតារាសម្ដែងជើងចាស់មែន៕

ទស្សនារូបភាពខាងក្រោម៖

សឿ​ សុធារ៉ា
សឿ​ សុធារ៉ា
សឿ​ សុធារ៉ា
សឿ​ សុធារ៉ា
សឿ​ សុធារ៉ា
សឿ​ សុធារ៉ា
សឿ​ សុធារ៉ា
សឿ​ សុធារ៉ា
សឿ​ សុធារ៉ា និងអ្នកនាង ញឹម ច័ន្ទថន
សឿ​ សុធារ៉ា និងអ្នកនាង ញឹម ច័ន្ទថន
សឿ​ សុធារ៉ា និងអ្នកនាង ញឹម ច័ន្ទថន
សឿ​ សុធារ៉ា និងអ្នកនាង ញឹម ច័ន្ទថន
សឿ​ សុធារ៉ា 
សឿ​ សុធារ៉ា 
សឿ​ សុធារ៉ា 
សឿ​ សុធារ៉ា 
សឿ​ សុធារ៉ា 
សឿ​ សុធារ៉ា 
សឿ​ សុធារ៉ា 
សឿ​ សុធារ៉ា 
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...