កុំកុំ លះបង់ដល់ថ្នាក់ហ្នឹង? ហ៊ានថត ក្រោមអាកាសធាតុត្រជាក់រហូតដល់... - TrueID

កុំកុំ លះបង់ដល់ថ្នាក់ហ្នឹង? ហ៊ានថត ក្រោមអាកាសធាតុត្រជាក់រហូតដល់...

April 18, 2022

ហុងកុង៖ កាលពីនៅថ្ងៃទី ១៧ ខែមេសា កន្លងទៅនេះ យោងតាមគេហទំព័រ HK01 បានរាយការណ៍ថា រូបភាពមួយចំនួនពីខ្សែភាពយន្តថ្មី ដែលសម្ដែងដោយលោក Donnie Yen ត្រូវបានបង្ហាញឡើង ដោយនៅក្នុងខ្សែភាពយន្តមួយនេះ លោកបានដើរតួសម្តែង ជាឪពុកដែលព្យាយាមស្វែងរកកូនប្រុសអាយុ ៨ ឆ្នាំរបស់ខ្លួន ដែលបានបា.ត់ខ្លួននៅលើភ្នំព្រិល ។

មិនត្រឹមតែប៉ុណ្ណោះ យោងតាមការចែករំលែកពីក្រុមការងារបានបង្ហាញថា លោក Donnie Yen ត្រូវថតរឿងជាច្រើនខែ ដោយមានរយៈពេលរហូតដល់ ពីររដូវរងា ក្រោមអាកាសធាតុត្រជាក់ខ្លាំង។ ម៉្យាងវិញទៀត ក្នុងអំឡុងពេលថត តារាសម្តែងរូបនេះ បានធ្លា.ក់ចូលទៅក្នុងផ្ទាំងទឹកកក ហើយនៅពេលដែលខាងបុគ្គលិកនាំឡើងដល់ច្រាំង រាងកាយរបស់លោក ស្ពឹ.ក និងរងរ.បួ.សជាច្រើនកន្លែង។

លើសពីនេះ ខាងផលិតករ ក៏បានបញ្ជាក់ថា លោក Donnie Yen សម្តែងខ្លួនឯងទាំងស្រុង នៅក្នុងឈុតឆាកសកម្មជាច្រើន ជាពិសេស អ្វីដែលគួរឲ្យចាប់អារម្មណ៍យ៉ាងខ្លាំងនោះគឺ រូបលោក ថែមទាំងត្រូវបានគេក.ប់នៅក្រោម រ.ន្ធព្រិលក្នុងសីតុណ្ហភាពក្រោមសូន្យ រហូតដល់ ៣០ដឺក្រេ៕

ប្រភព៖ Zingnews

សូមទស្សនារូបភាពខាងក្រោម៖ 

Donnie Yen
Donnie Yen
Donnie Yen
Donnie Yen
Donnie Yen
Donnie Yen
Donnie Yen
Donnie Yen
Donnie Yen
Donnie Yen
ទាក់ទងជាមួយ:
តារាចិន
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...