រាជធានីភ្នំពេញ៖ ជឿជាក់ថាមហាជនមួយចំនួនធំ ប្រាកដស្គាល់រួចមកហើយតារាសម្តែងប្រុសដ៏ល្បី លោក Raymond Lam ដែលទស្សនិកជនខ្មែរជាទូទៅ ធ្លាប់បានឃើញនិងទស្សនាខ្សែភាពយន្តហុងកុងទូរទស្សន៍ TVB។
កាលពីពេលថ្មីៗនេះ មហាជននៅលើបណ្តាញសង្គម មានការឈូរឆរផ្ទុះការភ្ញាក់ផ្អើលនិងជជែកវែកញែកភ្លូកទឹកភ្លូកដីក្រោយពីបានឃើញរូបមួយសន្លឹករបស់តារាសម្តែងដ៏ល្បីរបស់ហុងកុង លោក Raymond Lam មានការស្លៀកពាក់និងរូបរាងដូចគ្នាបេះបិតទៅនឹងលោកគ្រូប៊ុន ផាក ដែលមហាជនគ្រប់គ្នាស្គាល់ថា ជាលោកគ្រូជោគជ័យ។
ទន្ទឹងនោះដែរ មានមហាជន ក៏ដូចជាអ្នកប្រើប្រាស់បណ្តាញសង្គម គ្រាន់តែក្រឡេកឃើញដំបូងភ្លាម នាំគ្នាលាន់មាត់ថា ច្រឡំថា លោកគ្រូ ប៊ុន ផាក សឹងគ្រប់ៗគ្នា។ ជាមួយគ្នានេះមានការជជែកប្រៀបធៀបនិងមតិជាច្រើនបានលើកឡើងថា តារាសម្តែងហុងកុង Raymond Lam មានការតុបតែងខ្លួនស្រដៀងនឹងលោកគ្រូប៊ុន ផាកតែម្តង។