ភ្នំពេញ៖ សិល្បករពហុជំនាញ រ៉ូលីន មានឈ្មោះពិត ជួប ចាន់កក្កដា តែងតែទទួលបានការកោតសរសើរ ក្នុងការតុបតែងខ្លួប និងស្ទាយ៍ស្លៀកពាក់ មានការប្លែលភ្នែក និងមានភាពស្រស់ស្អាតជាពិសេសការតែងខ្លួនជាស្រី ម្តងៗ មានភាពស្រស់ស្អាត មិនចាញ់នារីពិតនោះទេ។
ជាក់ស្តែង ថ្មីៗនេះ រ៉ូលីន បានបង្ហោះរូបជាមួយនឹងការតែងខ្លួនជាមនុស្សស្រីក្នុងឈុត អាវវាលក្លៀក ស្ទាយ៍កវាល ជាមួយនឹងខោខូប៊យរឹប ជើងប៉ាត់ ធ្វើឲ្យម្នាក់ៗមើលថាស្ទើរតែលង់នឹងសម្រស់របស់ រ៉ូលីន ព្រមទាំងលាន់មាត់សរសើរសឹងតែគ្រប់ៗគ្នាតែម្តង។
អ្វីដែលចាប់អារម្មណ៍ ក្នុងការតុបតែងខ្លួនបែបនេះ មានភាពស្រដៀង ទៅនឹងតារាចម្រៀង Lisa ក្រុម BLACKPNK ដែលមើលទៅ មិនថា ខោអាវដូចនោះ សូម្បីតែសក់ ក៏មានស្ទាយ៍ខ្លួន ជាមួយនឹង ពណ៌ដូចគ្នាថែមទៀតផង ដែលធ្វើឲ្យអ្នកមហាជន ហួសចិត្ត និងអស់សំណើច ចេះរកស្ទាយ៍ តុបតែងដូចបែបនេះ៕
សូមទស្សនារូបភាពខាងក្រោម៖