ថៃ៖ អាចនិយាយបាន លោក Jaturong គឺជាតារាកំប្លែងដ៏ល្បីឈ្មោះមួយរូប ដែលមានការគាំទ្រយ៉ាងខ្លាំងពីហ្វេនៗ ទៅលើសមត្ថភាព និងភាពក្រមិចក្រមើម ផ្ដល់ជាសំណើចជូនទៅដល់អ្នកទស្សនាជាច្រើន ផងដែរ។
យ៉ាងណាមិញ បើនិយាយពីជីវិតផ្ទាល់ខ្លួន របស់តារាប្រុសរូបនេះ ឃើញថា ថ្មីៗនេះ បានធ្វើឲ្យហ្វេនៗជាច្រើនចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីបានបង្ហាញពីគម្រោងពិសេស ដែលមានបំណងបង្កើតសួនបន្លែ ថែមទៀតផង។ ជាពិសេសនោះដែរ តារាកំប្លែងរូបនេះ ក៏បានចេញមកធ្វើបច្ចុប្បន្នភាព ទៅលើគម្រោងរបស់លោក ជាមួយនឹងរូបថតដែលបង្ហាញពី សកម្មភាពការធ្វើចម្ការ សួនបន្លែ យ៉ាងមានក្ដីសុខ ដែលកំពុងរង់ចាំផ្លែផ្កាពីដំណាំមួយនេះ។
លើសពីនេះទៅទៀត រូបលោកក៏បានបង្ហាញពី កន្លែងថតរូប ដែលត្រូវបានគេចាត់ទុកថា ជាចំណុចលេចធ្លោមួយទៀតដែលអ្នកគាំទ្រចង់បាន ដើម្បីថតរូបអនុស្សាវរីយ៍យ៉ាងស្រស់ស្អាត ជាមួយនឹងទេសភាពធម្មជាតិ តាមជនបទ ផងដែរ៕
ប្រភព៖ Sanook
សូមទស្សនារូបភពខាងក្រោម៖