ថៃ៖ បើទោះបីជា ទទួលបាននូវលទ្ធផលល្អពីការប្រកួតក៏ពិតមែន តែសម្រាប់រឿងរ៉ាវរបស់ បវរកញ្ញាថៃ Engfa ហាក់បីជាមានរឿងជាបន្តបន្ទាប់ ចាប់តាំងពីមុនចូលប្រកួតអន្តរជាតិ ជាពិសេស ថ្មីៗនេះ បវរកញ្ញារូបនេះ ហាក់បីដូចជាមានបញ្ហាថ្មីទៀត នៅពេលដែលនាងបានរៀបរាប់ពីអារម្មណ៍ផ្ទាល់ខ្លួនមួយចំនួន។
ក្នុងនោះដែរ បវរកញ្ញាដ៏ស្រស់សោភារូបនេះ បានបង្ហោះសារនៅលើ ដោយបានបញ្ជាក់ថា គឺជារឿងហួសហេតុមួយ ព្រមទាំងលើកឡើងថា មិនគួរមានអ្នកណាម្នាក់ត្រូវបានគេស្ដីបន្ទោស ឬធ្វើអ្វីអាក្រក់នោះទេ។ ខណៈដែលនាងនឹងមិនចូលទៅជិតអ្នកណាទៀតទេ ប្រសិនបើពួកគេទាំងអស់គ្នាត្រូវរងទុក្ខ ។
ជាពិសេស រឿងដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺ Engfa ក៏បាននិយាយថា៖
លើសពីនេះ នាងក៏បានបង្ហាញអារម្មណ៍ក្នុងចិត្តថា ពេលខ្លះ ក៏ចាប់ផ្ដើមភ័យខ្លាច ចំពោះអ្នកគាំទ្ររបស់នាងមួយចំនួនទៀតផង ដែលស្រលាញ់ដោយសារតែចង់ឲ្យនាងក្លាយជាអ្វីមួយ ដែលពួកគេត្រូវការ បើទោះបីជា មិនមែនគ្រប់គ្រង ឬធ្វើបានទាំងអស់ក៏ដោយ៕
ប្រភព៖ Kapook
សូមទស្សនារូបភាពខាងក្រោម៖