កូរ៉េខាងត្បូង៖ បន្ទាប់ពីបង្ហាញខ្លួនលើកដំបូង Rosé ដែលជាសមាជិកម្នាក់ក្នុងចំណោម តារាស្រីល្បីៗ K-Pop BLACKPINK ក្រោមការដឹកនាំរបស់ YG Entertainment កាលពីខែសីហា ឆ្នាំ 2016 កិត្តិនាមនាង ត្រូវបានល្បីល្បាញ សុះសាយ ទូទាំងពិភពលោក។
យ៉ាងណាមិញ ក្រោយប្រឡូកក្នុងវិស័យសិល្បៈជិត៦ឆ្នាំ ក្នុងក្រុមនារីល្បីសកលមួយនេះ ថែមទាំង បានចេញបទចម្រៀងផ្ទាល់ខ្លួនកាលពីឆ្នាំ និងបានប្រឡូកក្នុង សកម្មនៅក្នុងឧស្សាហកម្មម៉ូដថែមទៀត តើចង់ដឹងទេ ម្ចាស់បទ «On The Ground» ដែលមានទ្រព្យសម្បត្តិដែលរកបាន មានលុយកម្រិតណា?
ទៀតសោត យោងតាមប្រព័ន្ធផ្សព្វផ្សាយដូចជា Celebrity Net Worth តារាចម្រៀងវ័យ ២៥ឆ្នាំរូបនេះ មានទ្រព្យសម្បត្តិសរុបប្រមាណ ១៨ លានដុល្លារអាមេរិក គិតត្រឹមខែមិថុនា ឆ្នាំ ២០២២។
ជារួមមក តួលេខដ៏ច្រើនបែបនេះ មិនមានអ្វីគួរឲ្យភ្ញាក់ផ្អើលនោះទេ បើគិតពីជោគជ័យដ៏ធំធេងដែលនាងទទួលបានក្នុងនាមជាសមាជិកក្រុម BLACKPINK និងអាជីពទោលរបស់នាង បន្ទាប់ពីនោះ ក៏ដូចដា ធ្វើជាម៉ូដែល តំណាងផ្សព្វផ្សាយ ប្រេ៊នធំ ៗ នៅក្នុងដៃរបស់នាង ដែលបានកាន់កាប់សព្វថ្ងៃនេះ៕
ប្រភព៖ https://www.kpopstarz.com/
សូមទស្សនារូបភាពខាងក្រោម៖