ថៃ៖ ថ្មីៗនេះ ចំពោះបញ្ហាដែលមានការលើកឡើងថា តារាស្រី Kwan Usamanee ប្រើឈ្នួលដូចជាទាសករ និងឲ្យហូបបាយចានជាមួយឆ្កែនោះ តារាស្រីរូបនេះ ក៏បានចេញមកទម្លាយរឿងនេះសារជាថ្មី ថាខ្លួនមិនចង់ឆ្លើយតប ហើយនាងក៏មិនចង់ឈ្លោះជាមួយអ្នកណានោះ ព្រោះនាងជាមនុស្សរបស់មហាជន ហើយក៏មិនចង់ធ្វើឲ្យខ្លួនឯងជួបបញ្ហាអ្វីដែរ។
យ៉ាងណាមិញ ទាក់ទងនឹងរឿងដដែលនេះ តារាស្រី Kwan បាននិយាយថា ឈ្នួលដែលជាស្ត្រីមេផ្ទះ បានស្នាក់នៅជាមួយនាងនោះ គឺបាននៅតែ២ថ្ងៃកន្លះប៉ុណ្ណោះ ហើយនាងក៏មានភស្តុតាងដើម្បីបង្ហាញដូចគ្នា។ ជាពិសេស ចំពោះរឿងបរិភោគអាហារដែលនៅសល់នោះ នាងក៏បានប្រាប់ថា ខ្លួនមិនបានឲ្យរបស់ដែលនៅសេសសល់ទៅឈ្នួលនោះទេ ព្រមទាំងលើកឡើងពីសុជីវធម៌របស់ខ្លួន និងការថែរក្សាអាហារនិងការបែងចែកយ៉ាងល្អ ទៀតផង។
លើសពីនេះ ចំណែករឿងឲ្យមេផ្ទះដេកជាមួយឆ្កែឬអត់នោះ Kwan ក៏បាននិយាយដល់ឃ្លីបដំបូងដែលបានបង្ហាញ និងបានប្រាប់ថា នាងបានបញ្ចប់ហើយ។ ម៉្យាងវិញទៀត នាងក៏បានបញ្ជាក់ថា មិនចង់ឈ្លោះនិងមិនចង់រញ៉េរញ៉ៃអ្វីដែរ ព្រមទាំងបានមកជាមួយនឹងការព្រមានដល់ស្ត្រីមេផ្ទះនោះ ឲ្យត្រឡប់ទៅជាមនុស្សល្អ ព្រោះនាងជាមនុស្សចាស់ទុំ និងមិនចង់ឈ្លោះជាមួយនឹងក្មេងៗនោះទេ៕
ប្រភព៖ Kapook
សូមទស្សនារូបភាពខាងក្រោម៖