កម្សាន្ត ៖ បន្ទាប់ពីមានរឿងចម្រូងចម្រាស នៃការពាក់របស់ប្រណិតក្លែងក្លាយSongJi Ah ក៏បានជាប់ពាក់ព័ន្ធក្នុងរឿងចម្រូងចម្រាសមួយទៀត ដែលអ្នកនិយមលេងអ៊ីនធើណែតម្នាក់បានអះអាងថាឪពុករបស់នាង មិនមែនជាពេទ្យធ្មេញ ដូចដែលនាងបានណែនាំ នៅខាងមុខវីដេអូរបស់ខ្លួននោះទេ។
អ្នកនិយមលេងអ៊ីនធើណិតរូបនេះ បានអះអាងថាឪពុករបស់Song Ji Ah ពិតជាម្ចាស់អាជីវកម្មកម្សាន្ត «room salon» ដែលជាពាក្យកូរ៉េ និយាយអំពីបារ ដែលមានបន្ទប់ឯកជនដើម្បីម្ចាស់ផ្ទះសំណាក់ទុកឲ្យអតិថិជនកម្សាន្ត ហើយជារឿយៗក៏ជាកន្លែងលក់ពេ.ស្យា.ចារ សម្រាប់មនុស្សពេញវ័យផងដែរ។
ក្រោយមក ទីភ្នាក់ងាររបស់ Song Ji Ah បានប្រាប់ OSEN នៅរសៀលថ្ងៃទី ២៦ នេះថា ៖
បន្ថែមពីនេះ ទីភ្នាក់ងារនេះក៏បានបញ្ជាក់ផងដែរថាពួកគេមិនមានអ្វីត្រូវនិយាយទេ នៅពេលត្រូវបានសួរអំពីការទូទាត់សងសំណង ដែល Free Zia បានលុបវីដេអូទាំងអស់ចេញពីChannel YouTube របស់នាង បន្ទាប់ពីបង្ហោះវីដេអូសុំទោស កាលពីថ្ងៃទី២៥ ខែមករា៕
ប្រភព : Allkpop